Sony a6300 កាមេរ៉ា​​ទំហំ​តូច​តែ​សមត្ថភាព​ពិត​ជា​អស្ចារ្យ​ Sony a6300 កាមេរ៉ា​​ទំហំ​តូច​តែ​សមត្ថភាព​ពិត​ជា​អស្ចារ្យ​
  • 2016-02-04 17:40:41

Sony ទើប​បញ្ចេញ​កាមេរ៉ា​ជំនាន់​ថ្មី​មួយ​ប្រភេទ ​គឺ​ម៉ូដែល​ a6300។ កាមេរ៉ា​ម៉ូដែល​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា​ជា​កាមេរ៉ា​ប្រភេទ Mirrior Less ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​គេ​បំផុត​សម្រាប់​ទី​ផ្សា​បច្ចុប្បន្ន។ អ្វី​ដែល​ធ្វើ​ឲ្យ​ a6300 ជា​កាមេរ៉ា Mirror Less ដែល​មាន​សមត្ថភាព​ខ្ពស់​នោះ​គឺ​ វា​អាច​ចាប់​យក​រូបភាព​បាន​លឿន​ រហូត​ដល់​ ១១សន្លឹក​ក្នុង​មួយ​វិនាទី​ ហើយ​វា​អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត​ 4K បាន​ទៀត​ផង​។ លើស​ពី​នេះ​ a6300 មាន​បំពាក់​បច្ចេកវិទ្យា​ចាប់​រូបភាព​ដោយ​ស្វ័យប្រវត្តិ (AF-Point) ចំនួន​ដល់​ ៤២៥ចំណុច​ឯណោះ​ ដែល​ទាំង​គឺ​ជា​អ្វី​ដែល​អ្នក​ថតរូប​គ្រប់​ប្រភេទ​ត្រូវ​ការ​។

អត្ថបទថ្មី