ទើបប្រកាសចេញក្ដៅៗ Sony Xperia 5 IV អាប់ឌែតកាន់តែច្រើន ហើយតម្លៃក៏លើសមុនផងដែរ

  • 2022-09-01 08:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony ទើបបញ្ចេញស្មាតហ្វូនម៉ូឌែលកំពូលរបស់ខ្លួន Xperia 5 IV ដោយបន្ថែមមុខងារលើសមុនជាច្រើន ហើយតម្លៃក៏លើសមុនផងដែរ។

Xperia 5 IV គឺស្ទើរតែដូចគ្នាទៅនឹង Xperia 5 III ប៉ុន្ដែវាខ្លីជាងបន្តិច និងតូចជាងប្រមាណ ១មីលីម៉ែត្រ និងធ្ងន់ជាងតិចតួច ៤ក្រាម ប៉ុណ្ណោះ។ ស្មាតហ្វូននេះប្រើអេក្រង់ ៦,១អ៊ិញ មានកម្រិតបង្ហាញ 1080x2520 ភិសស៊ែល និងប្រើអេក្រង់ OLED ជាមួយនឹង refresh rate 120Hz និងពន្លឺរបស់វាភ្លឺជាងអេក្រង់ចាស់ ៥០% ងងដែរ។

ទំហំថ្មក៏អាប់ឌែតឱ្យធំជាងមុន ១០% ផងដែរ គឺ ៥០០០មីលីអំពែម៉ោង ដូចគ្នាទៅនឹង Xperia 1 IV និង Xperia 10 IV។ Sony អះអាងថា សាកថ្មត្រឹម ៣០នាទី ថ្មឡើងដល់ ៥០% ឯណោះ រីឯគុណភាពអាចប្រើធន់ដល់ទៅ ៣ឆ្នាំ ថែមទៀតផង។

ចំពោះកាមេរ៉ាវិញ Xperia 5 IV ប្រើប្រព័ន្ធកាមេរ៉ាក្រោយ ៣គ្រាប់ ទំហំ 12MP ដូចគ្នា ដោយលែន 16mm ជា ultrawide, លែន 24mm ជាលែន wide និងលែន 60mm ជា telephoto ។ លែនទាំងបីមានមុខងារ autofocus ខណៈលែន wide និង telephoto មានមុខងារទប់លំនឹងផងដែរ។

ក្រៅពីនេះលែនទាំងបីអាចថតក្នុងកម្រិតខ្ពស់ 120fps ហើយអរគុណចំពោះការបន្ថែមជំនួយពី AI ដល់ការថត និងមុខងារ Real-time Eye AF និង Real-time tracking អំឡុងពេលថតផងដែរ។ ចំណែកកាមេរ៉ាខាងមុខវិញ វាប្រើលែន 12MP 24mm។

ស្មាតហ្វូននេះទ្រទ្រង់ដោយបន្ទះឈីបខ្លាំងតែមិនចុងក្រោយ Snapdragon 8 Gen 1 ជាមួយនឹង RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB។ មានរន្ធដោតកាត microSD និងបន្តប្រើរន្ធដោតកាស 3.5mm ផងដែរ។

ងាកមកប្រព័ន្ធសំឡេង Xperia 5 IV មានឧបករណ៍បំពងសំឡេងថ្មីពីរគ្រាប់ full-stage stereo ទ្រទ្រង់មុខងារ Dolby Atmos, Hi-Res Audio, DSEE Ultimate និង 360 Reality Audio។

Xperia 5 IV បំពាក់ស្ដង់ការពារទឹកនិងធូលី IP68 និងតួខ្លួនបានស្រោបដោយកញ្ចក់រឹងមាំ Gorilla Glass Victus ទាំងសងខាងផងដែរ។

Xperia 5 IV នឹងចេញលក់នៅពាក់កណ្តាល ខែកញ្ញា ក្នុងតម្លៃ ៩៩៩ដុល្លារ ជាមួយជម្រើសបីពណ៌ បៃតង ខ្មៅ និងស៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី