Sony a6300 កាមេរ៉ាទំហំតូចតែសមត្ថភាពពិតជាអស្ចារ្យ
- 2016-02-04 17:40:41
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
Sony a6300 កាមេរ៉ាទំហំតូចតែសមត្ថភាពពិតជាអស្ចារ្យ
ចន្លោះមិនឃើញ
Sony ទើបបញ្ចេញកាមេរ៉ាជំនាន់ថ្មីមួយប្រភេទ គឺម៉ូដែល a6300។ កាមេរ៉ាម៉ូដែលនេះត្រូវបានក្រុមហ៊ុនអះអាងថាជាកាមេរ៉ាប្រភេទ Mirrior Less ដែលមានសមត្ថភាពខ្ពស់ជាងគេបំផុតសម្រាប់ទីផ្សាបច្ចុប្បន្ន។ អ្វីដែលធ្វើឲ្យ a6300 ជាកាមេរ៉ា Mirror Less ដែលមានសមត្ថភាពខ្ពស់នោះគឺ វាអាចចាប់យករូបភាពបានលឿន រហូតដល់ ១១សន្លឹកក្នុងមួយវិនាទី ហើយវាអាចថតវីដេអូបានក្នុងកម្រិត 4K បានទៀតផង។ លើសពីនេះ a6300 មានបំពាក់បច្ចេកវិទ្យាចាប់រូបភាពដោយស្វ័យប្រវត្តិ (AF-Point) ចំនួនដល់ ៤២៥ចំណុចឯណោះ ដែលទាំងគឺជាអ្វីដែលអ្នកថតរូបគ្រប់ប្រភេទត្រូវការ។
| 
 ទំហំ Sensor  | 
 ២៤MP  | 
| 
 ប្រភេទ Sensor  | 
 APS-C  | 
| 
 ចំណុចចាប់រូបភាពដោយស្វ័យប្រវត្តិ  | 
 ៤២៥គ្រាប់  | 
| 
 ចំនួនចាប់រូបភាពក្នុងមួយវិនាទី  | 
 ១១fps  | 
| 
 កម្រិត ISO ខ្ពស់បំផុត  | 
 ៥១២០០  | 
| 
 កម្រិតវីដេអូ  | 
 4K  | 
| 
 មុខងារពិសេស  | 
 ថតមិនលឺសម្លេង  | 
| 
 តម្លៃ (បរទេសមិនទាន់គិត Lens)  | 
 ១០០០ដុល្លារ  | 
ប្រែសម្រួល៖ រដ្ឋ ប្រភព៖ dprevie