តុលាការ​រុស្សី​បញ្ជា​ឲ្យ​បិទ​ Telegram

  • 2018-04-14 00:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​ប្រទេស​រុស្សី​បាន​ចេញ​បញ្ជា​ឲ្យ​បិទ​សេវាកម្ម Telegram ទាំង​មួល​ចេញ​ពី​ប្រទេស​ក្រោយ​ពី តុលាការ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​​សហការ​ដល់​សហព័ន្ធ​ភ្នាក់ងារ​សន្តិសុខ​ជាតិ​រុស្សី (FSB) លទ្ធភាព​ក្នុងការ​ទទួល​​ឯកសារ​អ្នក​ប្រើប្រាស់​ ដោយ​ការធ្វើ​វិកូដនីយកម្ម (decrypt) តែ​បាន​បដិសេធ។

ភ្នាក់ងារ​សារព័ត៌មាន​រុស្សី Tass បាន​រាយ​ការណ៍​ថា​ រុស្សី​បិទ​សេវាកម្ម Telegram ភ្លាមៗ​បន្ទាប់​ពី​ក្រុមហ៊ុន​​បដិសេធមិន​​ព្រម​ធ្វើតាម។ គេ​មិន​ដឹង​ថា​ការ​បិទ​សេវាកម្ម​នេះ នឹង​ចាប់​ផ្ដើម​លឿន​ដល់​កម្រិត​ណា​ទេ តែ​ប្រហែល​ជា​ចាប់​ផ្ដើម​ពី​ខែ​ក្រោយ​នេះ​។ តាម​ការ​រាយការណ៍​របស់ The Financial Times។

ទាក់​ទិន​នឹង​បញ្ហា​នេះ គឺ​មក​ពី​នៅ​ក្នុង​ឆ្នាំ ២០១៦ ប្រទេស​រុស្សី​បាន​ចេញ​ច្បាប់​ស្ដី​ពី​ការ​ការពារ​ពី​ការ​ធ្វើ​ភេរវកម្ម ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទំនាក់​ទំនង​ត្រូវ​ផ្ដល់​លទ្ធភាព​ដល់រដ្ឋាភិបាល​រុស្សី បាន​ឆែក​មើល​គ្រប់​សារ​ទាំង​អស់​ដែល​ឆ្លើយ​ឆ្លង​គ្នា។ ប៉ុន្តែតាំង​តែ​ពី​ដើម​រៀង​មក ក្រុមហ៊ុន Telegram តែង​តែ​ប្រឆាំង​នឹង​ច្បាប់​នេះ៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ