មិន​ទាន់​ចប់​​ត្រឹម​ហ្នឹង​ទេ មេ Facebook ត្រូវ​បាន​សហគមន៍​អឺរ៉ុប​ហៅ​ឲ្យ​បំភ្លឺ​ដែរ​ហើយ

  • 2018-04-13 08:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទើប​តែ​បញ្ចប់​សវនាការ​នៅ​ក្នុង​សភា​អាមេរិក កាល​ពី​ម្សិល​មិញ​ហើយ​នោះ ពេល​នេះ​សហគមន៍​អឺរ៉ុប​បាន​អញ្ជើញ​លោក Mark Zuckerberg ឲ្យ​ចូល​មក​បំភ្លឺ​ដែរ​ហើយ ទាក់​ទង​នឹង​រឿង​អាស្រូវ​បែក​ធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជាង ៨៧ លាន​គណនី ដែល​ក្នុង​នោះ​ក៏​មាន​គណនី​ប្រជា​ជន​នៅ​អឺរ៉ុប​ជាង ២.៧ លាន​គណនី​ដែរ។

សមាជិក​សភា​អឺរ៉ុប​លោក​ស្រី Sophie In ’t Veld ដែល​ជា​ជន​ជាតិ​ហូ​ឡង់​នោះ បាន​មាន​ប្រសាសន៍​ថា "លោក Mark Zuckerberg គួរ​តែ​បង្ហាញ​ខ្លួន​នៅ​សភា​អឺរ៉ុប ចំពោះ​មុខ​គណៈកម្មការ​សាកសួរ​ចំនួន ៣ រូប។ ពាក់​ព័ន្ធ​នឹង​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​វា​ជា​រឿង​សំខាន់ ហើយ​អាច​ប៉ះ​ពាល់​ដល់​កិច្ច​ការ​នយោបាយ​ទៀត​ផង" ។

លោក​ស្រី​ក៏​បាន​លើក​ពី​ការ​ងឿង​ឆ្ងល់ ថា​ហេតុ​អ្វី​បាន​ Facebook រង់​ចាំ​ដល់​មាន​ការ​បែក​ធ្លាយ​រឿង​អាស្រូវ មិន​ព្រម​រក​ដំណោះ​ស្រាយ​ភ្លាមៗ។

ខាង Facebook មិន​ទាន់​បាន​បញ្ចេញ​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ ទាក់​ទង​នឹង​ការ​អញ្ជើញ​របស់​សភា​អឺរ៉ុប​នេះ៕

ចុចអាន៖

ប្រភព៖ Fortune   ប្រែ​សម្រួល៖ ផាត សុវត្ថិ