២ ឆ្នាំ​មក​​នេះ​ មេ Facebook ធ្លាប់​ពាក់​អាវ​ធំ​ ៣ ដង​គត់

  • 2018-04-12 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ មក​ទល់​ពេល​នេះ​ មាន​តែ​ ៣ ដង​គត់​ ដែល​លោក​ Mark Zuckerberg ស្ថាបនិក​ Facebook បាន​ប្រើ​សំលៀកបំពាក់​បែប​ផ្លូវ​ការ​ ដើម្បី​ចូល​រួម​កម្មវិធី​ធំៗ។

លើក​ទី​មួយ​គឺ​​កាល​ពី​ចុង​ខែ​ឧសភា​ ដែល​​ជា​ពេល​​ស្ថាបនិក​រូប​នេះ​ឡើង​ថ្លែង​សុន្ទរកថា ​ក្នុង​ឱកាស​ទទួល​សញ្ញាប័ត្រ​កិត្តិយស​ពី​​សកលវិទ្យាល័យ​ Harvard។

ចំណែក​លើក​ទី​ ២ និង ទី​ ៣ គឺ​នៅ​ពេល​​ឡើង​សវនាការ​នៅ​សភា​អាមេរិក​រយៈពេល​ ២ ​ថ្ងៃ​ ដើម្បី​ស្រាយ​បំភ្លឺ​រឿង​រ៉ាវ​ទាក់​ទង​នឹង​ក្រុមហ៊ុន​ Cambridge Analytica យក​ទិន្នន័យ​អ្នក​ប្រើ​ Facebook ទៅ​ប្រើ​ប្រាស់​ដោយ​អសីលធម៌។

​កន្លង​មក​នេះ​លោក​ Mark Zuckerberg ក៏​បាន​ចូល​រួម​កម្មវិធី​ធំៗ​​ដទៃ​​ទៀត​ដែរ​ ប៉ុន្តែ​​​បាន​ប្រើ​សំលៀកបំពាក់​សាមញ្ញ​បំផុត​ គឺ​អាវ​យឺត​ជា​មួយ​នឹង​ខោ​ខោវប៊យ​ ដែល​ជា​ស្ទីល​ប្រចាំ​ត្រកូល​របស់​មហាសេដ្ឋី​រូប​នេះ។ ជាក់ស្ដែង​​កាល​ពី​អំឡុង​ចុង​ខែ​មីនា​​កន្លង​ទៅ​ លោក​បាន​ឡើង​​និយាយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ CNN ដោយ​ប្រើ​ឯក​សណ្ឋាន​សាមញ្ញ​នេះ​ឯង៕

ចុចអាន៖

​​​​​​​​

​​​​​

អត្ថបទ៖ សុខហេង