សមាជិក​សភា​​ម្នាក់​ សារភាព​ថា​​មានចំណេះ​ដឹង​​បច្ចេកវិទ្យា​ ​​ស្ទើរ​ជាង​ក្មេង​អាយុ​ ១២ ឆ្នាំ

  • 2018-04-12 02:11:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នឹង​ការ​សួរ​ចម្លើយ​​ទៅ​កាន់​​លោក​ Mark Zuckerberg ជា​បន្ត​នៅ​យប់​​ថ្ងៃ​ទី​ ១១ ​ខែ​មេសា​ សមាជិក​សភា​​មួយ​រូប​ឈ្មោះ​ Michael Burgess បាន​​​និយាយ​បើក​ចំហ​ថា​​ខ្លួន​ស្ទើរ​ចំណេះ​ដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា។

លោក​ Michael ដែល​មាន​វ័យ​ ៦៧ ឆ្នាំ​បាន​លើក​ឡើង​ដូច​នេះ ៖ "ខ្ញុំ​មិន​​និយាយ​​​ឲ្យ​​គណៈកម្មការ​ផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​សារភាព​មុន​គេ​​ថា​ចំណេះ​ដឹង​ទាក់ទង​នឹង​ខាង​បច្ចេកវិទ្យា​​ដែល​ខ្ញុំ​មាន​ គឺ​ប្រហែល​ជា​​ស្ទើរ​ជាង​ក្មេង​អាយុ​ ១២ ឆ្នាំ​ទៅ​ទៀត​​​”។

សមាជិក​សភា​រូប​នេះ​ក៏​បាន​​បន្ថែម​ថា​ ​លោក​ដូច​ជា​អ្នក​ប្រើ​ប្រាស់​ (Facebook) ដទៃ​ទៀត​ដែរ​ ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​កិច្ច​ព្រមព្រៀង​​អ្នក​ប្រើ​ប្រាស់​នោះ​ទេ។ "ខ្ញុំ​ដូច​ជា​អតិថិជន​ផ្សេង​ដែរ។ ខ្ញុំ​ដំឡើង​កម្មវិធី ហើយ​ក៏​ចាប់​ផ្ដើម​ប្រើ​វា​ភ្លាម​ ដោយ​មិន​​ចង់​ដឹង​ពី​កិច្ច​ព្រមព្រៀង​អី​នោះ​ទេ”។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Michael។

ចុង​ក្រោយ​លោក​ Michael បាន​​​​មាន​ប្រសាសន៍​ថា​ ៖ "ប្រសិន​បើ​មិន​មាន​អ្វី​ផ្សេង​ដែល​យើង​អាច​ទទួល​បាន​ពី​សវនាការ​​​រយៈពេល​ ២ ថ្ងៃ​នេះ ហោច​ណាស់​ក៏​បាន​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​​យល់​ដឹង​បន្ថែម​ពី​អ្វី​ដែល​គេ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ Facebook”។

ស្ថាបនិក​ Facebook ត្រូវ​ឡើង​សវនាការ​រយៈពេល​ ២ ថ្ងៃ​ ពោល​នៅ​ថ្ងៃ​​ទី​ ១០ និង ១១ ខែ​មេសា​ ដើម្បី​ស្រាយ​បំភ្លឺ​ ទាក់​ទង​នឹង​ករណី​​ដែល​បណ្ដាញ​សង្គម​របស់​លោក​ត្រូវ​បាន​​ជន​ទីបី​​យក​ទិន្នន័យ​​របស់​អ្នក​ប្រើ​ប្រាស់​ ទៅ​ប្រើ​ប្រាស់​​​ដើម្បី​ផល​ប្រយោជន៍​នយោបាយ៕​​​​​​​

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី