​ពេល​ជួប​សំនួរ​​ឆ្លើយ​មិន​ចេញ មេ​ ​Facebook តែង​ពោល​ពាក្យ​មួយ​ឃ្លា​នេះ

  • 2018-04-11 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ក្នុង​សវនាការ​​​​កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ស្ថាបនិក​ Facebook លោក​ Mark Zuckerberg ត្រូវ​បាន​សមាជិក​សភា​ចោទ​សួរ​សំនួរ​ក្ដៅៗ​ជា​ច្រើន​ ​ដើម្បី​ស្រាយ​ពាក់​ព័ន្ធ​នឹង​ករណី​​ដែល​បណ្ដាញ​សង្គម​របស់​លោក​ត្រូវ​បាន​​ជន​ទីបី​​យក​ទិន្នន័យ​​របស់​អ្នក​ប្រើ​ប្រាស់​ ទៅ​ប្រើ​ប្រាស់​​​ដើម្បី​ផល​ប្រយោជន៍​នយោបាយ។

គេ​បាន​កត់​សម្គាល់​ថា​ ពេល​ជួប​នឹង​សំនួរ​ណា​ដែល​ពិបាក​ឆ្លើយ​ ឬ ឆ្លើយ​មិន​ចេញ​ ​មហាសេដ្ឋី​រូប​នេះ​តែង​ពោល​ពាក្យ​ដូចៗ​គ្នា​ថា ៖ "​ខ្ញុំ​សុំ​​សួរ​ទៅ​ក្រុម​ការងារ​របស់​ខ្ញុំ​ជា​មុន​សិន​ មុន​នឹង​ផ្ដល់​ចម្លើយ​ជាក់​លាក់​បាន​​”។

​​គួរ​ដឹង​ថា​សវនាការ​ដែល​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ មាន​រយៈពេល​រហូត​ដល់​រាប់​ម៉ោង​ ដែល​បាន​បន្ត​ធ្វើ​ជា​លើក​ទី​ពីរ​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ៕ ​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី