បិតា​ Facebook ដាក់​មួយ​ឃ្លា​ ដាស់​អារម្មណ៍​អ្នក​ឆាប់​បោះបង់

  • 2017-06-01 07:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​​​​​​​ក្នុង​ពេល​ឡើង​ទទួល​សញ្ញា​ប័ត្រ​កិត្តិយស និង ​ថ្លែង​សុន្ទរកថា​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ Harvard កាល​ពី​ថ្មីៗ​នេះ លោក Mark Zuckerberg បាន​ចែក​រំលែក​គំនិត​ និង មេរៀន​ល្អ​ជា​ច្រើន​ដល់​សិស្សានុសិស្ស​ដែល​មក​ចូល​រួម។

ក្នុង​ចំណោម​នោះ​មាន​ឃ្លា​មួយ​កន្ត្រាក់​អារម្មណ៍​អ្នក​ខ្លាច​បរាជ័យ​ជាង​គេ គឺ​ពេល​ដែល​​បិតា​ Facebook រូប​នេះ​និយាយ​ថា ៖ "អ្នក​និពន្ធ​ JK Rolling ត្រូវ​បាន​គេ​បោះបង់​គំនិត​គាត់​ចោល​ ១២ ដង​​ មុន​នឹង​​សរសេរ​ និង បោះពុម្ព​សៀវភៅ​ Harry Potter បាន។ សូម្បី​តែ Beyonce ក៏​​ត្រូវ​ឆ្លង​កាត់​ការ​ផលិត​ចម្រៀង​រាប់​រយ​ មុន​នឹង​ឈាន​ដល់​ថ្ងៃ​ដែល​ខ្លួន​ផលិត​បាន​បទ Halo ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​ឡើង​កប់​កំពូល"។

សេដ្ឋី​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​បន្ថែម​ថា ៖ "ជោគជ័យ​ដែល​អស្ចារ្យ​បំផុត​​គឺ​បាន​មក​​ការ​​ដែល​មិន​ខ្វល់​នឹង​ភាព​បរាជ័យ។ អ្វី​ដែល​អ្នក​គិត​មិន​អាច​ប្រែ​រូប​រាង​មក​ជា​អ្វី​ដែល​អ្នក​ចង់​បាន បាន​ភ្លាមៗ​នោះ​ទេ។ វា​នឹង​លេច​ចេញ​រូបរាង​បន្តិចម្ដងៗ​ពេល​ដែល​អ្នក​ខិត​ខំ​​ធ្វើ​វា។ អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​វា កុំ​​បង្អែបង្អង់​យូរ”។

នេះ​ជា​សារ​ខ្លី​មួយ​ចង់​ដាស់​តឿន​ដល់​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​ថា​ ជោគជ័យ​មិន​មែន​អាច​កើត​ឡើង​បាន​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​វា​នឹង​លេច​ចេញ​រូបរាង​ឡើង​ពេល​ដែល​អ្នក​ខិតខំ​ពុះពារ​គ្រប់​​បរាជ័យ​ទាំង​អស់៕

វីដេអូពេញនៃការថ្លែងសុន្ទរកថា​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ Harvard របស់ Mark Zuckerberg ៖

ចុចអាន៖

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម