អីយ៉ូយ​! គ្រាន់​តែ​ចុច​ Like Comment ក៏​ត្រូវ​ពិន័យ ៤ ពាន់​ដុល្លារ​ដែរ​

  • 2017-06-01 02:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​​ការ​ប្រកាស​​របស់​តុលាការ​​នៃ​ទីក្រុង​ Zurich ប្រទេស​ស្វីស​ឲ្យ​ដឹង​ថា​​អ្នក​ប្រើ​ប្រាស់​ Facebook មួយ​ចំនួន​​បាន​ចោទ​ប្រកាន់​សកម្មជន​សិទ្ធ​សត្វ​លោក​ Erwin Kessler ថា​រើស​អើង​ពូជសាសន៍​តាម​រយៈ​ការ​ Comment លើ​ផុស​ក្នុង​ក្រុម​ (Group) មួយ។

Kessler ​ក៏​បាន​ប្ដឹង​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​បាន​​ជោគជ័យ​ពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ​ក៏​មាន​ការ​ប្រកាស​ថា​សកម្មជន​វ័យ​ ៤៥ ​ម្នាក់​ផ្សេង​ទៀត​​ក៏​ត្រូវ​រង​ការ​ពិន័យ​ដែរ​ ដោយ​សារ​តែ​​គេ​បាន​ចុច​ Like លើ​ Comment ទាំង​នោះ ត្បិត​ថា​មិន​មែន​គេ​​ជា​អ្នក​សរសេរ​ក្ដី។ គេ​ជឿ​ថា​នេះ​ជា​​ករណី​ដំបូង​បំផុត​ដែល​មនុស្ស​អាច​រង​​ពិន័យ​ដោយ​សារ​តែ​ការ​ចុច​ Like។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សារព័ត៌មាន​អង់គ្លេស The Guardian។

យោង​តាម​កាសែត​ស្វីស​ Tages Anzeiger ឲ្យ​ដឹង​ថា​ការ​ Comment កើត​មាន​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ដ៏​តានតឹង​មួយ​លើ​ប្រធានបទ​​ថា​ក្រុម​​សិទ្ធ​សត្វ​ណា​មួយ​ដែល​គួរ​តែ​អនុញ្ញាត​ឲ្យ​ចូល​រួម​​ក្នុង​កម្មវិធី​ Street Festival របស់​ក្រុម​អ្នក​មិន​បរិភោគ​សាច់​សត្វ។

​តាម​រយៈ​ការ​ចុច​ Like របស់​ជន​ជាប់​ចោទ​វ័យ ៤៥ ឆ្នាំ​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​គាំទ្រ​លើ​ Comment ដែល​ប្រើ​ពាក្យ​ពេចន៍​មិន​ល្អ​ដូច​ជា​ការ​រើស​អើង​ពូជសាសន៍​ជា​ដើម។ ទង្វើ​របស់​គេ​ក៏​បង្ហាញ​ពី​ការ​ប្រមាថ​​ដល់​កិត្តិយស​លោក​ Kessler ផង​ដែរ។ ជន​ជាប់​ចោទ​រូប​នេះ​ត្រូវ​បាន​តុលាការ​ពិន័យ​ជា​ទឹក​ប្រាក់​​ប្រមាណ​ ៤ ១០០ ដុល្លារ៕​​​​​​​​​​​​​​​​​

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម