តោះ​មក​មើល​ថា​ នឹង​មាន​អ្វី​ចេញ​ថ្មី​ក្នុង​ព្រឹត្តិការណ៍ Google I/O ២០១៨ ខាង​មុខ?

  • 2018-04-18 02:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​ជាង​បី​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​សម្រាប់​អ្នក​អភិវឌ្ឍ​កម្មវិធី​ធំ​បំផុត​របស់ Google ដែល​មាន​ឈ្មោះ​ថា Google I/O នឹង​ចាប់​ផ្ដើម​ឡើង​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី ៨ ដល់ ថ្ងៃ​ទី ១០ ខែ​ឧសភា នៅ​ទីក្រុង Mountain View រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

ជា​រៀង​រាល់​ឆ្មាំ Google នឹង​បញ្ចេញ​សមិទ្ធផល​ថ្មី​ៗ និង​កំណែ​អាប់ដេត ដល់​កម្មវិធី​មួយ​ចំនួន​របស់​ខ្លួន​មួយ​ចំនួន​ទៀត​ផង​ ក្នុង​ព្រឹត្តិការណ៍​នេះ។ អ្វី​ដែល​គេ​រំពឹង​ទុក​ថា​នឹង​បាន​ឃើញ​ក្នុង​ព្រឹត្តិការណ៍ Google I/O ២០១៨ នេះ​មាន​ដូច​ជា៖

១. Android P beta

គេ​សង្ឃឹម​ថា Google នឹង​បញ្ចេញ Android P ចុង​ក្រោយ​ជំនាន់​សាកល្បង ក្នុង​ខែ​ឧសភា​នេះ។

២. ឈ្មោះ​ពេញ​របស់ Android P

មិន​ដឹង​ថា​ឈ្មោះ​ពេញ​របស់ Android ស៊េរី​ចុង​ក្រោយ​នេះ ជា​បង្អែម​ដូច​សិស្ស​ច្បង​ជំនាន់​មុន​ឬ​យ៉ាង​ណា​ទេ។

៣. កំណែ​អាប់ដេត​លើ Gmail

មាន​ការ​រំពឹង​ទុក​ពី​ការ​បន្ថែម​មុខងារ​ផ្សេង​ៗ ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស។​

៤. Android Wear 3.0

Software សម្រាប់​បំពាក់​លើ​នាឡិកា​ឆ្លាតវៃ​នេះ ក៏​អាច​នឹង​បង្ហាញ​ខ្លួន​ មក​ជំនួស Android Wear 2.0 ដែល​ចេញ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​មក​ដែរ។

៥. ការ​ពង្រឹង​លើ​បច្ចេកវិទ្យា VR

ទាំង​ផលិតផល និង Softwar សម្រាប់​ VR របស់ Google អាច​នឹង​មាន​ការ​កែ​ប្រែ ឲ្យ​មាន​ភាព​ទំនើប​ជាង​មុន។

៦. ការ​អាប់ដេត​លើ Google Assistant

ទោះ​បី​ជា Google Assistant សឹង​តែ​ក្លាយ​ទៅ​ជា​បច្ចេកវិទ្យា AI ល្អ​ដាច់​គេ​លើ​លោក​ទៅ​ហើយ ក៏​គេ​នៅ​តែ​រំពឹង​ថា Google នឹង​មាន​បញ្ចេញ​ការ​អភិវឌ្ឍ​បន្ថែម​លើ​បច្ចេកវិទ្យា​នេះ​ដែរ។

៧. ការ​អាប់ដេត Software របស់ Google Home

ឧបករណ៍​បំពង​សំឡេង​ឆ្លាតវៃ​របស់​ Google គឺ Google Home ក៏​អាច​នឹង​ទទួល​បាន​ការ​អាប់ដេត​លើ Software ជំនាន់​ថ្មី​ដែរ។

៨. អាច​មាន​ផលិតផល​ថ្មី

នេះ​ជា​រឿង​ដែល​ក្រុមហ៊ុន​យក្ស​នីមួយ​ៗ តែង​តែ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ឆ្ងល់​ខ្លាំង ព្រោះ​ពួក​គេ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​ថា តើ​ក្រុមហ៊ុន​គេ​មាន​បញ្ចេញ​ផលិតផល​ថ្មី​ឬ​មួយ​ក៏​យ៉ាង​ណា​ទេ៕

ចុចអាន៖

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ផាត សុវត្ថិ