ប្រាក់បៀវត្សរ៍ CEO ក្រុមហ៊ុន SAMSUNG វ៉ា​ដាច់​គេ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង

  • 2018-04-18 02:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ក្នុង​ដី​កំណើត​របស់ SAMSUNG តំណែង​ជា នាយកប្រតិបត្តិ (CEO) លោក Kwon Oh-hyun បាន​ឈរ​នៅ​លំដាប់​កំពូល ជាប់​ឈ្មោះ​ជា​នាយក​ប្រតិបត្តិ​ដែល​ទទួល​បាន​ប្រាក់បៀវត្សរ៍​ប្រចាំ​ឆ្នាំ​ច្រើន​ដាច់​គេ​ក្នុង​ឆ្នាំ ២០១៧។ បម្រើការ​ជា CEO ឲ្យ​ក្រុមហ៊ុន​តាំង​ពី​ឆ្នាំ ២០១៣ ក្នុង​មួយ​ឆ្នាំ​លោក​ទទួល​បាន​ប្រាក់ ២៣ លាន​ដុល្លារ ដែល​ក្នុងនោះ ៣១ ភាគរយ​ជា​ប្រាក់​រង្វាន់។

លោក Kwon Oh-hyun

ក្រឡេក​ទៅ​តំណែង​ផ្សេង​ទៀត​ក្នុង​ក្រុមហ៊ុន​អេឡិចត្រូនិក SAMSUNG ដែល​រាល់​បុគ្គលិក​ទទួល​បាន​ប្រាក់បៀវត្សរ៍​ជា​មធ្យម​សុទ្ធ​សឹង​ជាប់​ក្នុង​តារាង​កំពូល​ទាំង​អស់ សោត​យ៉ាង​ដូច​ជា​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​លោក **Shin Jong-kyun** ឈរ​លំដាប់​ទី ២ ទទួល​បាន ៨ លាន​ដុល្លារ និង​អ្នក​បន្ទាប់​ដែល​ជា​អនុ​ប្រធាន​លោក **Yoon Boo-Keun** ទទួល​បាន ៧,៣ លាន​ដុល្លារ។​

លោក Shin Jong-kyun

ថ្វី​បើ​យ៉ាងណាមិញ​នេះ​អាច​យក​ឈ្នះ​តែ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​បើ​ធៀប​នៅ​ទីផ្សារ​អាមេរិក​ដូច​ជា​ក្រុមហ៊ុន Apple, Google, Microsoft ក៏​ដូច​ជា​ឧស្សាហកម្ម​ចិន​ Huawei, Oppo មាន​តំណែង​ខ្លះ​អាច​វ៉ា​ដាច់​នាយក​ប្រតិបត្តិ SAMSUNG ក៏​ថា​បាន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ កៅ រក្សា