Xiaomi ចេញ​លក់​ស្មាតហ្វូនសម្រាប់ Gamer ថ្លៃ​ជាង ៥០០ ដុល្លារ បំពាក់​សុទ្ធ​តែ​កង្ហារ​បញ្ចុះ​កម្តៅ

  • 2018-04-17 02:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi ទើប​តែ​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​ម៉ូឌែល Black Shark ជា​គូ​ប្រជែង​នឹង Razer Phone ក្នុង​ការ​តម្រូវ​ចិត្ត​អ្នក​និយម​លេង​ហ្គេម។

ស្ថិត​ក្នុង​ការ​ប្រើប្រាស់​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ខ្លាំង​មាន​អេក្រង់​ធំ ៦ អ៊ីញ មាត្រដ្ឋាន ១៨:៩ កម្រិត FHD+ នៅ​ដង់ស៊ីតេ 403ppi។ ទាប​ជាង​ដង់ស៊ីតេ​អេក្រង់​របស់​ត្រកូល Razer ដែល​មាន​ដល់​ទៅ 515ppi ប៉ុន្តែ​បើ​និយាយ​ពី​ប្រភេទ​ឈីប​ប្រើ​ដល់ Snapdragon 845 រត់​នៅ​ល្បឿន 2.8GHz និង​មាន​ជម្រើស RAM 6GB/64GB ROMRAM 8GB/128GB ROM ។ ចំណុច​រសើប​ផ្សេង​ទៀត​មាន​ប្រព័ន្ធ Liquid Cooling ដែល​ជួយ​បញ្ចុះ​កម្តៅ​ម៉ាស៊ីន​អំឡុង​ពេល​អ្នក​ប្រើប្រាស់​អូស​ប្រភេទ​ហ្គេម​មាន​ក្រាហ្វិក​ធំៗ។​​

ចំពោះ​ផ្នែក​កាមេរ៉ា​ក៏​ខ្លាំង​មិន​ណយ​ដោយ​ខាង​ក្រោយ​ភ្លោះ​ទំហំ 20MP+12MP អម​គ្រាប់ Flash Dual-tone LED គាំទ្រ​បច្ចេកវិទ្យា​ Dark Light Enhancement ពង្រឹង​សមត្ថភាព​ថត​នៅ​ទីតាំង​ងងឹត ខណៈ​កាមេរ៉ា​មុខ​ថត Selfie មិន​ចាញ់​ស្មាតហ្វូន​ដទៃ​ដល់​ទៅ 20MP។

ត្រកូល​ធុន​ខ្ពស់​ដំណើរការ​លើ Android 8.1 Oreo ម៉ូឌែល​នេះ មាន​តម្លៃ​ ៤៧៧ ដុល្លារ ​សម្រាប់ RAM 6GB និង ៥៥៧ ដុល្លារ ​សម្រាប់ RAM 8GB ស្ថិត​ក្នុង​ជម្រើស​ពណ៌ ២ រួម​មាន Polar Night និង Sky Gray Color៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី