ចេះ​វិធី​សម្អាត​ កើន​ទំហំ​ផ្ទុក​ទិន្នន័យ​លើ​ Google Drive បាន​យ៉ាង​ច្រើន​

  • 2018-04-16 03:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ផ្ដល់​ទំហំ​ ១៥GB ក្នុង​ការ​ផ្ទុក​ទិន្នន័យ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ Google Drive ប្រៀប​នឹង​ទំហំ ២GB របស់ Dropbox និង ១០GB របស់ Box។

គួរ​ដឹង​ដែរ​ ទំហំ ១៥GB នេះ​មិនមែន​ប្រើ​តែ​សម្រាប់​ Google Drive ប៉ុណ្ណោះ​ទេ​ ក៏​ប្រើ​ជាមួយ​គណនី​ Gmail (រក្សា​ទុក​សារ​ និង​ឯកសារ​ភ្ជាប់​ក្នុង​អ៊ីមែល​) និង​ Google Photos។

​ការ​ចេះ​ពិនិត្យ​មើល​សម្អាត​ឯកសារ​មិន​ចាំបាច់​ ជួយ​បង្កើន​ទំហំ​ផ្ទុក​ទិន្នន័យ​ចាំបាច់​។

១) រក​មូលហេតុ​

ចូល​ទៅ​កាន់​ទំព័រ​ Drive storage គណនី​នឹង​​បង្ហាញ​ចំនួន​ Space បាន​ប្រើប្រាស់​លើ​ Google Drive, Gmail និង​ Google Photos ព្រម​ទាំង​ចំនួន​ទំហំ​នៅ​សល់​។

អ្នក​ក៏​អាច​ប្រើ​គម្រោង​របស់​ Google បើ​ត្រូវការ​ Space បន្ថែម​ ​មាន​ចាប់​ពី​ ២ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​ទំហំ​ ១០០GB ឬ​ ២០ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ រហូត​ដល់​ ៣០០ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ទំហំ​ ៣០TB។

២) ឯកសារ​រាប់​បញ្ចូល​ចំនួន​កំណត់​របស់​ Drive ជាទូទៅ​មិនមែន​គ្រប់​យ៉ាង​ក្នុង​ Google Drive រាប់​បញ្ចូល​សម្រាប់​ប្រើ​ក្នុង Storage នោះ​ទេ​។ ពេល​​អ្នក​បង្កើត​​ Google Docs, Google Sheets ឬ​ Google Slides មិន​រាប់​បញ្ចូល​ចំនួន​កំណត់​របស់​ Drive នោះ​ទេ​។

​​ក្នុង​គណនី​ Gmail រូបភាព​មាន​ Resolution ធំ​ជាង​ ២ ០៤៨ x ២​ ០៤៨ និង​វីដេអូ​មាន​រយៈពេល​វែង​ជាង​ ១៥នាទី​ក្នុង​ Google Photos ទើប​រាប់​បញ្ចូល​ចំនួន​កំណត់​របស់​ Drive។

៣) ការ​សម្អាត​ Drive

បើក​ចូល​ Google Drive ហើយ​ពិនិត្យ​ត្រង់​ My Drive។ ​ចុច​ប៊ូតុង​ List View នៅ​ជ្រុង​ស្ដាំ​ខាង​លើ​នៃ​អេក្រង់​ នឹង​ឃើញ​បញ្ជី​ទិន្នន័យ​អ្នក​តម្រៀប​តាម​ឈ្មោះ​ ពេល​ចុច​លើ​ប៊ូតុង​ Sort នៅ​ជ្រុង​ស្ដាំ​ខាង​លើ​ នឹង​ឃើញ​មាន​ជម្រើស​ Name, Last modified, Last modified by me និង​ Last opened by me។

អ្នក​នៅ​តែ​អាច​​តម្រៀប​ឯកសារ​តាម​ទំហំ​បាន​ ដោយ​ចុច​ជ្រុង​ឆ្វេង​ខាងក្រោម​អេក្រង់​ នឹង​ឃើញ​ចំនួន​របស់​ Storage space ​កំពុង​ប្រើ​។ រំកិល​ Mouse ពី​លើ​ពាក្យ​ Upgrade Storage ឬ​ Buy more storage បើ​ទំហំ​ផ្ទុក​ជិត​ពេញ​ ​នឹង​ឃើញ​បញ្ជី​ Drive storage។ នៅ​ផ្នែក​ខាងលើ​ចុច​លើ​ Drive។

Drive នឹង​បង្ហាញ​បញ្ជី​តម្រៀប​ឯកសារ​ ហើយ​អ្នក​អាច​លុប​ឯកសារ​ណា​មួយ​ធំ​មិន​ចាំបាច់​បាន​។

បើ​អ្នក​មាន​ឯកសារ​ PDF ធំ​ ជៀស​ជាង​លុប​ចោល​ អ្នក​អាច​រក្សា​ឯកសារ​នោះ​ ដោយ​បម្លែង​ទៅ​ជា​ Google Docs។

អ្នក​ចុច​ Mouse ស្ដាំ​លើ​ឯកសារ​ PDF > ជ្រើស​យក​ Open with > ជ្រើស​យក​ Google Docs។ Google Docs ថ្មី​ជាមួយ​ឈ្មោះ​ដូច​នឹង​ឯកសារ​ PDF នឹង​បើក​ ហើយ​អ្នក​អាច​លុប​ PDF ចាស់​ចោល​បាន​។

ក្រោយ​លុប​ពី​ Drive អ្នក​ត្រូវ​សម្អាត​ក្នុង​ Trash folder មួយ​តង់​ទៀត​។ ចុច​លើ​ Trash > ជ្រើសរើស​លើ​ឯកសារ​ចង់​លុប​ ចុច​ Mouse ស្ដាំ​យក​ Delete forever។

៤) Google Photos

បើ​អ្នក​ប្រើ​ Android​ប្រហែល​ជា​បាន​បើក​ដំណើរការ​មុខងារ​ Backup រូបភាព​ដោយ​ស្វ័យប្រវត្តិ​ ដែល​នឹង​ Upload រាល់​រូបភាព​បាន​ថត​ក្នុង​ទូរសព្ទ​ទៅ​កាន់​គណនី​ Google Photos ជាមួយ​នឹង​ទំហំ​ពេញ​។​

បើ​​ពិបាក​នឹង​ស្រាវជ្រាវ​រូបភាព​ Google Photos តាម​ទំហំ​ Files អ្នក​ចូល​ទៅ​កាន់​ទំព័រ​ Google Photos > ចុច​លើ​ Photos នឹង​បង្ហាញ​រាល់​រូបភាព​។

ក្នុង​ការ​លុប​ អ្នក​រំកិល​ Mouse ពី​លើ​រូបភាព​ អ្នក​នឹង​ឃើញ​ប្រអប់​ Check នៅ​ជ្រុង​ខាងឆ្វេង​។ ចុច​លើ​ប្រអប់​មាន​រូបភាព​អ្នក​ចង់​លុប​ រួច​ចុច​លើ​ Delete។

បើ​អ្នក​ចង់​បញ្ឈប់​ទូរសព្ទ​ Android កុំ​ឲ្យ​ Upload រូបភាព​ទំហំ​ពេញ​ដោយ​ស្វ័យប្រវត្តិ​ អ្នក​ចុច​ Menu icon នៅ​លើ​ខាងឆ្វេង​ > ចូល​ទៅ​កាន់​ Settings > ជ្រើសរើស​ High Quality។ រូបភាព​កម្រិត​ High Quality នឹង​មាន​ទំហំ​តូច​ជាង​ទម្រង់​ដើម​ កាត់​បន្ថយ​ទំហំ​ផ្ទុក​។

៥) Gmail គណនី​ Gmail ប្រហែល​ជា​ចំណុច​ចម្បង​ចំណាយ​ទំហំ​របស់​ Drive។​ ដូច្នេះ​អ្នក​គួរ​លុប​រាល់​សារ​បាន​បើក​មើល​ ដែល​មិន​ចាំបាច់​ ជាពិសេស​សារ​មាន​ភ្ជាប់​ File ធំ​ៗ​ដូចជា​រូបភាព​ជាដើម​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី