កុំ​ឲ្យ​ឈឺ​ក្បាល​ទៀត ចេះ​របៀប​បិទ​កម្មវិធី​​លួច​ទិន្នន័យ​លើ Facebook

  • 2018-04-11 23:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ល្បី​រឿង​ក្រុមហ៊ុន Cambridge Analytica ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​ Facebook ជាង ​៥០ ​លាន​ គណនី ការ​ប្រើប្រាស់ត្រូវ​តែ​​មាន​ការ​ប្រុងប្រយ័ត្នជាង​មុន។

ក្រុមហ៊ុន Cambridge Analytica បានប្រមូល​ទិន្នន័យ​​តាម​រយៈ​កម្មវិធី thisisyourdigitallife ដើម្បី​ចូល​​លួច​ទិន្នន័យ​ពី Profile អ្នកប្រើប្រាស់​។ 

ការ​ប្រើ​គណនី​ Facebook ឬ Google ដើម្បី​ចុះ​ឈ្មោះ​ប្រើ​សេវាកម្ម​ណា​មួយ​លើ​អ៊ីនធឺណិត ហាក់​មាន​ភាព​ពេញ​និយម​ច្រើន ដោយសារ​ភាព​រហ័ស ងាយស្រួល​ត្រឹម​ចុច​ប៊ូតុង Confirm តែ​ប៉ុណ្ណោះ​។ 

ការ Login ចូល​កម្មវិធី​ជាមួយ​គណនី Facebook អាច​ចែក​រំលែក​ព័ត៌មាន​ ដែល​មាន​តម្លៃ​ដល់​អ្នក​ផ្សព្វផ្សាយ និង​ក្រុមហ៊ុន​​ជំនួញ​រួមមាន ឈ្មោះ​ពេញ, បញ្ជី​មិត្តភក្តិ, រូបភាព Profile, រូបថត​នានា, កម្រិត​អប់រំ​ និង ប្រវត្តិ​ការងារ​។ 

របៀប​ផ្ដាច់​ពី​កម្មវិធី​នានា​

មើលបញ្ជី​កម្មវិធី​នានា ដែល​អ្នក​បាន​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ចូល​ប្រើ​ទិន្នន័យ​ ដោយ​ចូល​ទៅ​កាន់ ទំព័រ App Settings។ 

ចុច​លើ​កម្មវិធី​ណា​មួយ នឹង​ឃើញ​ព័ត៌មាន​ដែល​អ្នក​កំពុង​ចែករំលែក​ជាមួយ Developer (អ្នក​បង្កើត​កម្មវិធី​)។ អ្នក​អាច​ជ្រើសរើស​បញ្ឈប់​ការ​ចែករំលែក​ប្រភេទ​ព័ត៌មាន​ ដោយ​ចុច​លើ​ Edit Settings នៅ​ក្បែរ​នឹង​ប្រអប់​ជ្រុង​តូច​នៃ​កម្មវិធី​នីមួយៗ​ រួច​កែប្រែ​តាម​ការ​គួរ​។​

បើ​ចង់​លុប​ចោល​តែ​ម្ដង​ ចុច​លើ​ប្រអប់​ជ្រុង​ក្បែរ​នឹង​ឈ្មោះ​កម្មវិធី​នោះ​ រួច​ចុច​លើ​ប៊ូតុង Remove > នឹង​ឃើញ​មាន​ជម្រើស​ចុច​លើ​ប្រអប់​ជ្រុង​នោះ រួច​ចុច Remove។ 

បើ​ចង់​បញ្ឈប់​ការ​ចែករំលែក​ទិន្នន័យ Facebook ជាមួយ​កម្មវិធី​ផ្សេងៗ ជ្រើសរើស Edit ក្រោម Apps, Websites and Games > ចុច Turn Off។ នេះ​នឹង​ធ្វើ​ឲ្យ​កម្មវិធី ឬ​សេវាកម្ម​នានា​ដែល​អ្នក​ចូល​ប្រើ​តាម​ Facebook មិន​អាច​ដំណើរការ​បាន​នោះ​ទេ​។ 

គួរ​ដឹង​ដែរ​ថា បើ​អ្នក​លុប​កម្មវិធី Developer ប្រហែល​នៅ​តែ​មាន​ទិន្នន័យ​អ្នក​លើ File។ Facebook បញ្ជាក់​ថា វិធី​តែ​មួយ​គត់ ដែល​អាច​លុប​ព័ត៌មាន​ទាំងនេះ​បាន គឺ​ទំនាក់ទំនង Developer ដោយ​ផ្ទាល់​។ 

លើក​ក្រោយ ពេល​អ្នក Login ចូល​ទំព័រ​នានា​ប្រើ​គណនី Facebook ឬ​ភ្ជាប់​ទៅ​កាន់​កម្មវិធី​ថ្មី គួរ​ត្រួត​ពិនិត្យ​មើល​ថា​តើ​ព័ត៌មាន​អ្វី ដែល​វា​ស្នើ​សុំ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម