មក​ដឹង​វិធី​បញ្ជា Siri លើ​ Apple Watch

  • 2018-04-17 02:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch អ្នក​អាច​សួរ​នាំ Siri ឲ្យ​ឆ្លើយ​សំណួរ អនុវត្ត​ការងារ និង​ផ្ដល់​ព័ត៌មាន​ បញ្ជា​ដោយ​សំឡេង ឬ​ចុច​ប៊ូតុង​ដ៏​តូច​មួយ​។ 

Siri លើ Apple Watch Series 3 អាច​ឆ្លើយ​សំនួរ​អ្នក​ដោយ​អក្សរ និង​សំឡេង​។​ ហើយ Siri ក៏​អាច​ភ្ជាប់​នឹង​ iPhone បញ្ជា​តន្ត្រី​ផង​ដែរ​។ 

១) បើក​ដំណើរការ Hey Siri

អ្នក​អាច​បើក​ដំណើរការ Siri ដោយ​ចុច​ឲ្យ​ជាប់​លើ Digital Crown (ប៊ូតុង​នៅ​ចំហៀង​នាឡិកា អាច​រំកិល​បាន) រហូត​ដល់​ឃើញ​អេក្រង់​ថា What can I help you with?។​ 

តែ​អ្នក​ក៏​អាច​បើក​ដំណើរការ Siri ដោយ​សំឡេង​ផង​ដែរ​។ អ្នក​ចុច​លើ Digital Crown ដើម្បី​ប្ដូរ​ទៅ​អេក្រង់ Home > ចុច​លើ Settings > General > Siri > ប្រាកដ​ថា​ប៊ូតុង​ក្បែរ Hey Siri បាន​បើក​។

អ្នក​ចុច​លើ Digital Crown ម្ដង​ទៀត ត្រលប់​ទៅ​ផ្ទៃ​មុខ​នាឡិកា​។ 

២)  Siri រង់ចាំ​បញ្ជា​អ្នក​

Apple Watch Series 1 ឬ 2 កម្មវិធី Siri អាច​ឆ្លើយ​តប​ត្រឹម​ជា​អក្សរ​លើ​អេក្រង់​ ខណៈ Apple Watch Series 3 កម្មវិធី Siri ថែម​ទាំង​អាច​និយាយ​ត្រលប់​ទៅ​អ្នក​។ 

ដើម្បី​ដំឡើង​លើ Apple Watch Series 3 អ្នក​ចុច​លើ Settings > General > Siri > ជ្រើសរើស​ជម្រើស​ណា​មួយ (Always On, Control with Silent Mode ឬ Headphones Only។ 

អ្នក​លើក​ដៃ​មក រួច​និយាយ Hey Siri កម្មវិធី Siri នឹង​រង់ចាំ​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​នៅ​ឃ្លា​បន្ទាប់​។ Siri លើ Apple Watch មាន​ដំណើរការ​ដូច​នឹង​លើ iPhone ដែរ​។ 

៣) សួរ Siri

អ្នក​អាច​ប្រើ​ពាក្យ​បញ្ជា​ផ្សេងៗ សួរ​ទៅ​កាន់ Siri លើ Apple Watch ឧទាហរណ៍​៖

  • Hey Siri, Open the Photos app ៖ Siri នឹង​បើក​កម្មវិធី Photos។
  • Hey Siri, Start an Outdoor Walk​ ៖ Siri នឹង​ចាប់ផ្ដើម​កម្មវិធី Outdoor Walk តាមរយៈ​កម្មវិធី Workout។ 
  • Hey Siri, Call Mom on mobile ៖ Siri នឹង​ជួយ​ហៅ​ចេញ​ទៅ​កាន់​ទូរសព្ទ​ដៃ​របស់​ម្ដាយ​អ្នក​។ 
  • Hey Siri, Show me my appointments for this week ៖ Siri នឹង​បង្ហាញ​ប្រតិទិន​សម្រាប់​សប្ដាហ៍​នីមួយ​ៗ។

៤) តន្ត្រី​

អ្នក​អាច​ស្នើ Siri ឲ្យ​ចាក់​ចម្រៀង Album ឬ ឈ្មោះ​តារា​ចម្រៀង​ណា​មួយ ពី Apple Music របស់​អ្នក ហើយ​អ្នក​អាច​ស្ដាប់​ជាមួយ​កាស ឬ Bluetooth speaker។ 

អ្នក​ក៏​អាច​ប្រើ Siri គ្រប់គ្រង​ការ​ចាក់​ចម្រៀង​លើ iPhone បាន​ផង​ដែរ​។ ពេល​ចម្រៀង​លេង បើ​អ្នក​ក្រឡេក​មើល Apple Watch អ្នក​នឹង​ឃើញ Player តូច​មួយ ដែល​អ្នក​អាច​គ្រប់គ្រង​បាន ដូចជា​ដំឡើង ឬ​បន្ថយ​សំឡេង ឬ​ប្ដូរ​បទ​ជាដើម​។ 

៥) ផ្ទៃ​មុខ​នាឡិកា​

អ្នក​អាច​ផ្លាស់ប្ដូរ​ផ្ទៃ​មុខ​នាឡិកា ទៅជា Siri face ដែល​អាច​ប្រើ​បាន​លើ watchOS 4 ឬ​ខ្ពស់​ជាង​នេះ​។ 

ដើម្បី​ទទួល​បាន​ផ្ទៃ​មុខ​ថ្មី (Face) អ្នក​បើក​កម្មវិធី Watch លើ iPhone > ចុច​លើ Face Gallery icon នៅ​ខាងក្រោម​អេក្រង់ > ផ្ទាំង Face Gallery នឹង​បង្ហាញ​ផ្ទៃ​មុខ​នាឡិកា​ថ្មីៗ រួម​ទាំង​ផ្ទៃ​មុខ​របស់ Siri ផង​ដែរ > អ្នក​ចុច​លើ Siri face ដើម្បី​ទាញ​យក > ចុច​លើ​ប៊ូតុង Add។ 

អ្នក​ចុច​លើ My Watch icon នៅ​ខាងក្រោម​អេក្រង់ > អូស​ទៅ​ចុង​បញ្ចប់​នៃ​បញ្ជី​ផ្ទៃមុខ​នាឡិកា អ្នក​នឹង​ឃើញ Siri face ថ្មី​នោះ​។ បន្ទាប់​មក​អ្នក​អាច​អូស​ផ្ទៃ​មុខ​ណា​មួយ​លើ Apple Watch រហូត​ដល់ Siri face។ 

ដើម្បី​ជជែក​នឹង Siri អ្នក​ចុច​ប៊ូតុង Siri លើ​ផ្ទៃមុខ​នាឡិកា > បោះ​សំនួរ​ផ្សេងៗ Siri នឹង​ឆ្លើយ​តប​ជាមួយ​អ្នក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី