ទូរសព្ទជាច្រើនមានការរចនារូបរាង ស្ដើង ស្រាល និងមានមុខងារពិសេសជាច្រើនក្នុងឆ្នាំ ២០១៨។
សម្រាប់អ្នកចង់ផ្លាស់ប្ដូរម៉ូដែលថ្មី ឬទើបទិញស្មាតហ្វូនដំបូង ប្រហែលត្រូវមានចំណុចច្រើនក្នុងការពិចារណា មានដូចជា តម្លៃ រូបរាង កាមេរ៉ា និងកត្តាមួយចំនួនទៀត ជាពិសេសថាតើអ្នកចង់គាំទ្រ Apple (iOS) ឬ Google (Android)។
គន្លឹះអាទិភាព
-
ដឹងពីអ្វីអ្នកខ្វល់ខ្វាយបំផុត៖ ទំហំអេក្រង់ គុណភាពកាមេរ៉ា ឬថាមពលថ្ម។
-
កុំបង្អាប់ទូរសព្ទកម្រិតកណ្ដាល៖ អ្នកអាចទទួលបានទូរសព្ទមានស្ទើរគ្រប់យ៉ាង ដែលទូរសព្ទកម្រិតខ្ពស់អាចធ្វើបាន។
-
ស្វែងរកអត្ថប្រយោជន៍៖ អ្នកអាចចាំមើលការបញ្ចុះតម្លៃពិសេស នៅថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យធំៗ ឬចុងឆ្នាំ។
-
ទូរសព្ទម៉ូដែលឆ្នាំមុនក៏ល្អដែរ៖ រង់ចាំទូរសព្ទចេញឆ្នាំនេះ ចាំទិញឆ្នាំក្រោយ ក្នុងការចំណាយថវិកាតិចជាងមុន។
-
កាន់ទូរសព្ទនៅហាង៖ អ្នកប្រហែលចូលចិត្ត ឬស្អប់ រូបរាង និងភាពងាយស្រួលពេលបានការកាន់ប្រើ។
-
បើអ្នកទិញទូរសព្ទក្រៅប្រទេស៖ អ្នកគួរប្រាកដថាទូរសព្ទអាចប្រើ SIM Card ក្នុងស្រុកបាន។
-
បើអ្នកបានទិញកម្មវិធី លើ iPhone ជាច្រើន និងរឿងក្នុង iTunes អ្នកគួរបន្តប្រើ iPhone បើអ្នកចង់បន្តប្រើប្រាស់កម្មវិធីទាំងនោះ។ បើអ្នកបានចំណាយលើកម្មវិធីរបស់ Android គួរបន្តប្រើទូរសព្ទ Android។ បើមិនដូច្នេះទេ អ្នកអាចផ្លាស់ប្ដូរបទពិសោធន៍ថ្មីបាន។
-
ទិញសម្បក និងកញ្ចក់ការពារទូរសព្ទ៖ អ្នកអាចបន្ថយកម្រិតខូចខាតលើតួទូរសព្ទ ងាយស្រួលបង្កើនតម្លៃពេលលក់ចេញក្រៅវិញ។
ទូរសព្ទម៉ូដែលបច្ចុប្បន្ន
-
កម្រិតចុងក្រោយ៖ Samsung S9, Samsung Galaxy Note 8, iPhone X, iPhone 8 Plus, Galaxy S8, Google Pixel 2, Pixel 2 XL, LG V30, Huawei Mate 10 Pro។
-
កម្រិតកណ្ដាល៖ OnePlus 5T, Motorola Moto X4, Huawei Honor 7X។
-
កម្រិតល្មម៖ Motorola Moto G5 Plus, Moto E4។
បើអ្នកទិញទូរសព្ទ Android
Android មានកម្មវិធីផែនទីដ៏ល្អ និងមុខងារជំនួយការប្រើប្រាស់ដូចជា Google Now ឬ Google Voice Search។ កំណែទម្រង់ចម្បងធម្មតាប្រកាសនៅខែឧសភា ឬមិថុនា ដោយទូរសព្ទ Google ទទួលកំណែទម្រង់មុនគេ ហើយក្រុមហ៊ុនផលិតទូរសព្ទផ្សេងទៀត រៀងចំណាយពេលបន្តិច។
-
Android 8.0 Oreo ឬ ខ្ពស់ជាងនេះ៖ OS ថ្មីៗ អ្នកនឹងទទួលបានមុខងារថ្មីជាមួយដែរ បច្ចុប្បន្នរួមមាន Autofill ក្នុងកម្មវិធី Chrome និងបង្រួមវីដេអូទំហំតូច អាចរំកិលចុះឡើងបាន ខណៈធ្វើការងារផ្សេង។
-
Android 7.0 Nougat៖ ជាជំនាន់ឆ្នាំមុន ប៉ុន្តែនៅតែខ្លាំង។ ជំនាន់ចាស់ជាងនេះ អ្នកនឹងបាត់បង់ចំណុចមួយចំនួនដូចជាល្បឿន និងមុខងារបន្ថែមថ្មីៗ។
បើអ្នកទិញ iPhone
- កំណែទម្រង់ iOS មានទាន់ពេលវេលា ស្ទើរគ្រប់ទូរសព្ទ។
- Apple ជាធម្មតាប្រកាសជំនាន់ iOS ចុងក្រោយនៅខែមិថុនា និងចេញជាផ្លូវការនៅខែកញ្ញា។
iPhone ចាស់មានតម្លៃធូរថ្លៃ តែប្រឈមនឹងការបាត់បង់សមត្ថភាព និងមុខងារថ្មី ផ្អែកលើ Hardware បំពាក់លើទូរសព្ទថ្មី។
អេក្រង់ទូរសព្ទតូច ឬធំ
បើអ្នកនៅចង់ប្រើទូរសព្ទអេក្រង់តូច (ក្រោម ៤.៥ អ៊ីង) អ្នកអាចមានជម្រើស iPhone SE។ បើមិនដូច្នោះទេ អ្នកប្រហែលត្រូវប្រើទូរសព្ទចាស់ ដូចជា Sony Xperia Compact ឆ្នាំ ២០១៦ ឬ ត្រូវប្រើអេក្រង់ធំមានចាប់ពី ៤.៧ ទៅ ៦ អ៊ីង ឬធំជាងនេះ។
សម្រាប់អេក្រង់ ៤.៧ អ៊ីង និងធំជាងនេះ៖
- រកមើលអេក្រង់ Resolution ទាបបំផុត ១០៨០p។
- ទំហំ Resolution ២ ៥៦០ x ១ ៤៤០ Pixels កាន់តែល្អ ជាពិសេសសម្រាប់អេក្រង់ ៥.៥ អ៊ីង និងធំជាងនេះ។
- បើអ្នកចង់ប្រើ VR headset ដូចជា Gear VR ឬ PlayStation VR ទំហំ Resolution កាន់តែខ្ពស់ កាន់តែល្អ ពេលទូរសព្ទដាក់ពីមុខអ្នក ចំនួន Pixels ជាចំណុចសំខាន់។
គុណភាពកាមេរ៉ា
- ទំហំ Megapixels កាន់តែធំ មិនតែងតែមានគុណភាពរូបភាពកាន់តែខ្ពស់នោះទេ។ កាមេរ៉ាទំហំ ១២ Megapixels ប្រហែលអាចថតរូបបានល្អជាងកាមេរ៉ាទំហំ ១៦ Megapixels។ ចំនួនពន្លឺដែលកាមេរ៉ាអនុញ្ញាតឲ្យចូលជាចំណុចសំខាន់ទទួលបានរូបភាពល្អ។
- បច្ចុប្បន្ន កាមេរ៉ាក្រោយ ៨ Megapixels មានលើទូរសព្ទកម្រិតល្មម។ បើទូរសព្ទអ្នកមានកាមេរ៉ាពីរគ្រាប់ កាមេរ៉ាទីពីរបង្កើតលក្ខណៈព្រាលផ្ទៃខាងក្រោយ ឬ Bokeh effects, Telephoto, ជម្រើសមុំធំ។
- OIS (Optical Image Stabilization) បន្ថយកម្រិតព្រាលពីការថតរង្គើដៃ មានប្រយោជន៍ពេលអ្នកថតទិដ្ឋភាពក្រោមស្ថានភាពងងឹត តែមិនជួយដល់ភាពព្រាលបណ្ដាលមកពី Subject មានចលនានោះទេ។ កាមេរ៉ាទូរសព្ទភាគច្រើន មាន HDR, Self-timers, Beauty mode និង Filters អាចប្រើជាមធ្យោបាយបន្ថែមកែប្រែលទ្ធផលរូបភាព។
ថាមពលថ្ម និងល្បឿនប្រើប្រាស់
ទូរសព្ទកម្រិតកណ្ដាលភាគច្រើន អាចឲ្យអ្នកបំពេញការងារបានយូរដែរ ដូចជាការCall អ៊ីមែល លេងហ្គេម និងស្ដាប់តន្ត្រី។
- ទូរសព្ទភាគច្រើន អ្នកត្រូវការសាកថ្មមួយដង ក្នុងមួយថ្ងៃ។
- ថាមពលថ្មប្រើបានយូរចាប់ពី ៣ ០០០mAh ឡើងទៅ។
- ផែនទី និងតន្ត្រីប្រើប្រាស់ថាមពលថ្មច្រើនជាងសកម្មភាពផ្សេងទៀត។
- Chip Octa-core មិនតែងតែល្អជាង Chip Quad-core នោះទេ។
- សម្រាប់ Processor របស់ Qualcomm ចំនួនតួលេខកាន់តែខ្ពស់ (ថ្មី) ល្បឿនកាន់តែលឿន ឧទាហរណ៍ Snapdragon ៨៤៥ លឿនជាង ៦៣០ និង ៤២៥។
មុខងារចម្បងៗលើទូរសព្ទ ល្អបើមាន ដូចជា ស្កេនក្រយៅដៃ (Fingerprint scanner), MicroSD Storage លើទូរសព្ទ Android មួយចំនួន, ការពារជម្រាបទឹក (Water-resistant) ប្រើបច្ចេកវិទ្យា IP67 ឬខ្ពស់ជាងនេះ, សាកថ្មតាម Wireless, Stereo audio, USB-C connector, Headphone jack, ថ្មអាចដោះបានងាយស្រួល៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖
Cnet
ប្រែសម្រួល៖ ប៊ុនធឿន