ស្ទើរមិនជឿ! មន្ត្រីជំនាញ​រកឃើញ​សពនាវាអាយុរាប់សិបឆ្នាំលិចក្នុង​ដែនសមុទ្រខ្មែរ (មានវីដេអូ)

  • 2018-04-19 06:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ស្រាវជ្រាវ​របស់កងទ័ពជើង​ទឹក​កម្ពុជា​បាន​រក​ឃើញ​សពនាវា​មួយ​គ្រឿង​ប្រវែង​៧០​ម៉ែត្រ​លិច​នៅ​ក្នុង​ដែន​សមុទ្រខ្មែរ ដែល​ថា​មាន​អាយុរាប់​សិបឆ្នាំ តែមន្ត្រីជំនាញនៅមិន​ទាន់​ដឹង​ថាជា​ប្រ​ភេទនាវាអ្វី និង​លិច​តាំងពីពេល​ណា​ឲ្យ​ប្រាដក​នៅ​ឡើយ។

(អ្នកស្រាវជ្រាវកំពុងមុជទឹក​ស្រាវជ្រាវនៅ​កន្លែងនាវាលិច/រូបភាព៖ Screenshot ពីវីដេអី​ក្នុងហ្វេសប៊ុក​ឯ.ទៀ សុខា)

ឯកឧត្តម ទៀត សុខា មេបញ្ជាការរង​កងទ័ពជើងទឹក​កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០១៨ បាន​សរសេរ​នៅ​លើ​ទំព័រហ្វេស​ប៊ុក​ថា​ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​នាវានេះតាំពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០១៨ មក​ម្លេះ។ ឯកឧត្តម​សរសេរ​ទៀត​ថា​ក្រុម​អ្នកជំនាញ​កំពុង​ស្រាវជ្រាវ​ពីអត្តសញ្ញាណ និង​អាយុកាល​របស់​នាវានេះ។

ឯកឧត្តមសរសេរទៀតបន្ត​ថា៖ «យើង​មិនទាន់​ដឹង​ច្បាស់​ថា​នាវា​នេះ ជា​ប្រភេទ​នាវា​អ្វី​ ហើយ​ត្រូវ​បាន​លិច​ក្នុងស​ម័យ​កាលណា​នោះទេ​ ព្រោះ​ថាសព​នាវាមាន​អាយុ​កាល​រាប់​សិប​ឆ្នាំ​ ត្រូវ​បាន​ផ្កា​ថ្ម​ដុះពីលើ​ ខាង​ក្នុង​មាន​ហ្វូង​មច្ឆា​ និង​ជីវៈចម្រុះ​ជា​ច្រើន​​ ហើយ​ពេល​នេះ​ដែរ​ក្រុម​ការងារ​យើង​កំពុង​ធ្វើការ​បន្ត​សិក្សាស្រាវ​ជ្រាវ​ អំពី​អត្តស​ញ្ញាណ​ និង​អាយុកាល​របស់​នាវានេះ​»៕

ចុចទស្សនា៖

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី