Zayn Malik បង្ហោះ​សារ​អរគុណ​កម្ពុជា​ដោយ​សារ​ហេតុផល​​១

  • 2018-04-19 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​ម៉ោង​មុន​នេះ​ កំពូល​តារា​ចម្រៀង​ដែល​ជា​អតីត​សមាជិក​ក្រុម​ One Direction, Zayn Malik បាន​បង្ហោះ​រូប​ថត​មួយ​ដែល​មាន​អក្សរ​ Cambodia ជា​ Background។ នៅ​លើ​ផុស​ដដែល​នោះ Zayn សរសេរ​ថា "thank you Cambodia, we got #LetMe to number 1 iTunes” ដែល​មាន​ន័យ​ថា​ "អរគុណ​កម្ពុជា​ ដែល​បាន​ធ្វើ​ឲ្យ​បទ LetMe ក្លាយ​ជា​បទ​ចម្រៀង​លេខ​១​លើ​ iTunes”។

iTunes គឺ​ជា​សេវាកម្ម​លក់​បទ​ចម្រៀង​តាម​អ៊ីនធឺណិត​ ដែល​មាន​សម្រាប់​អ្នក​ប្រើ​ប្រាស់​ផលិតផល Apple។

នេះ​មិន​មែន​ជា​លើក​ទី​១ នោះ​ទេ ដែល​តារា​លំដាប់​អន្តរជាតិ​បាន​សរសេរ​អរគុណ​កម្ពុជា ដោយ​តារា​ចម្រៀង​ល្បី​ឈ្មោះ Demi Lovato ក៏​ធ្លាប់​សរសេរ​អរគុណ​កម្ពុជា​ដូច​គ្នា។

ចំពោះ​បទ​ចម្រៀង Let Me គឺ​ជា​បទ​ចម្រៀង​ថ្មី​ដែល​ទើប​នឹង​បញ្ចេញ​ ដោយ​នឹង​បញ្ចូល​នៅ​ក្នុង​អាល់ប៊ុម​ទី​២ គ្រោង​នឹង​បញ្ចេញ​នៅ​ឆ្នាំ​នេះ។

បើ​មើល​តាម​កន្លែង​បញ្ចេញ​មតិ (Comment) យើង​សង្កេត​ឃើញ​ថា​អ្នក​គាំទ្រ​កម្ពុជា​ជា​ច្រើន​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​ការ​បង្ហោះ​សារ​មួយ​នេះ។

ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ?

ទស្សនា​វីដេអូ​បទ​ចម្រៀង Let Me ខាង​ក្រោម​នេះ៖

អត្ថបទ៖ ធារ៉ូ