ចិនសម្ងំបង្កាត់កន្លាត ៦ ពាន់លានក្បាល ក្រោមហេតុផលមិនគួរឲ្យជឿ

  • 2018-04-20 03:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិដ្ឋាន​មួយ​ក្នុង​ប្រទេស ចិន​កំពុង​សម្ងំ​បង្កាត់​កន្លាត​ចំនួន ៦ ពាន់លាន​ក្បាល​ក្នុង​មួយ​ឆ្នាំ​ៗ​ដែល​អាច​កើន​ឡើង​ច្រើន​ជាង​ចំនួន​មនុស្ស​សរុប​លើ​ផែនដី​ទៅ​ទៀត។

យោង​តាម​រដ្ឋាភិបាល​ចិន​ឲ្យ​ដឹង​ថា ការ​បង្កាត់​កន្លាត​ដ៏​សន្ធឹកសន្ធាប់​នេះ​គឺ​ដើម្បី​ប្រើប្រាស់​ជា​ឱសថ។ វា​ត្រូវ​បាន​គេ​យក​ទៅ​​បង្កើត​ជា​ឱសថ​ព្យាបាល​ដែល​ប្រើ​ប្រាស់​ដោយ​អ្នក​ជំងឺ​រាប់​លាន​អ្នក​ក្នុង​ប្រទេស​ចិន។ ទោះជាយ៉ាងណាក៏ដោយ នៅ​មាន​កសិដ្ឋាន​បង្កាត់​កន្លាត​ជា​ច្រើន​កន្លែង​ទៀត​ក្នុង​ប្រទេស​នេះ ប៉ុន្តែ​គ្មាន​កសិដ្ឋាន​ណា​អាច​ផ្គូផ្គង​ផលិតភាព​របស់​កសិដ្ឋាន​នៅ​ទីក្រុង Xichang ខេត្ត Sichuan បាន​ទេ។ តាម​របាយការណ៍​ឲ្យ​ដឹង​ថា កសិដ្ឋាន​នេះ​សម្រេច​បាន​ប្រសិទ្ធភាព​ខ្ពស់​ដោយ​សារ​ប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​បច្ចេកវិទ្យា​ឆ្លាត​វៃ (Artificial Intelligence)។

គួរ​បញ្ជាក់​ថា ទឹក​ដោះ​កន្លាត​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អ្នក​វិទ្យាសាស្ត្រ​ថា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​បំផុត និង​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ឡូរី៕

ចុចអាន ៖

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី