អាមេរិកហុចដងឲ្យតៃវ៉ាន់ លើគម្រោងផលិតនាវាមុជទឹកផ្ទាល់ខ្លួន

  • 2018-04-09 03:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន តៃវ៉ាន់​បាន​ចាប់​ផ្ដើម​គម្រោង​ផលិត​នាវា​មុជ​ទឹក​ផ្ទាល់​ខ្លួន ក្រោយ​សហរដ្ឋ​អាមេរិក​បដិសេធ​មិន​ព្រម​លក់​ឲ្យ។

យ៉ាង​ណា​មិញ ក្រសួង​ការ​បរទេស​អាមេរិក​បាន​យល់​ព្រម​ផ្ដល់​អាជ្ញាប័ណ្ណ​ក្នុង​ការ​លក់​បច្ចេកវិទ្យា​ចាំ​បាច់​សម្រាប់​ការ​ផលិត​ជំនួស​ឲ្យ​ការ​លក់​នាវាមុជទឹក​ទាំង​មូល​ឲ្យ​តៃវ៉ាន់។ ជាមួយ​គ្នា​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ លោក Chen Chung-chi បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​យល់​ព្រម​របស់​អាមេរិក​នេះ​គឺ​ជា "ការ​ទម្លាយ​ភាព​ទាល់​ច្រក"។ វា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​ផលិត​នាវា​មុជ​ទឹក​របស់​យើង​ ហើយ​យើង​នឹង​ចាត់​វិធាន​ការ​នេះ​ជា​ជំហាន​ៗ។

ទោះ​យ៉ាង​ណា​ក៏​ដោយ កិច្ច​ព្រម​ព្រៀង​លក់​បច្ចេកវិទ្យា​នាវា​មុជ​ទឹក​រវាង​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ ហាក់​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង ប៉េកាំង​មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​សារ​វា​អាច​ជា​ជំហាន​មួយ​របស់​តៃវ៉ាន់​ក្នុង​ការ​ផ្ដាច់​ខ្លួន​ចេញ​ពី ចិន៕

ចុចអាន ៖

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី