មកដឹងពីលក្ខណៈពិសេសរបស់ស្ពានឆ្លងសមុទ្រដ៏វែងបំផុតរបស់ពិភពលោក
- 2018-03-31 08:32:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីលក្ខណៈពិសេសរបស់ស្ពានឆ្លងសមុទ្រដ៏វែងបំផុតរបស់ពិភពលោក
ចន្លោះមិនឃើញ
ស្ពានដែលឆ្លងកាត់ទីក្រុង ហុងកុង ហ្ស៊ូហៃ និង ម៉ាកាវ បានក្លាយជាស្ពានវែងបំផុតរបស់ពិភពលោក មានប្រវែង៥៥គីឡូម៉ែត្រ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសនានា ដែលយើងគួរស្វែងយល់ពីស្ពានយក្សមួយនេះ៖
ភាពអស្ចារ្យនៃបច្ចេកវិទ្យាបានតភ្ជាប់ស្ពាន ហុងកុង ម៉ាកាវ និង ចិនដីគោកតាមរយៈទីក្រុងហ្ស៊ូហៃបានចំណាយពេល ៨ ឆ្នាំដើម្បីសាងសង់ បូកនឹងការរៀបចំរយៈពេល ៦ ឆ្នាំទៀត មុនពេលគម្រោងនេះលេចជារូបរាង និង បានចំណាយទឹកប្រាក់ ១៥,១ ប៊ីលានដុល្លារ។ ការងារភាគច្រើនត្រូវបានបញ្ចប់កាលពីខែធ្នូឆ្នាំ ២០១៧ ប៉ុន្តែស្ពាននេះនៅមិនទាន់បញ្ចប់នៅឡើយ។ នេះបើតាមសារព័ត៌មានក្នុងស្រុករបស់ចិន Nextshark។
ដែកទម្ងន់ ៤២ ម៉ឺនតោន ត្រូវបានយកមកប្រើប្រាស់ដើម្បីសង់ស្ពាននេះ គឺគ្រប់គ្រាន់ដើម្បីយកទៅសង់ Eiffel Towers នៅប៉ារីស បានចំនួន ៦០។
កោះសិប្បនិមិត្ត៣ ត្រូវបានធ្វើឡើងនៅកណ្តាលសមុទ្រ ធ្វើឡើងសម្រាប់ជាស្ថានីយសំចត ជាហូរហែ នៅលើវិថីសមុទ្រដ៏វែងអន្លាយ។
អ្វីដែលពិសេសជាងនេះទៅទៀតគឺ ផ្លូវក្រោមបាតសមុទ្រជាង ៥,៦ គីឡូម៉ែត្រ ជាតំបន់ដែលគ្មានស្ពាននៅលើសមុទ្រទេ ព្រោះច្រកនេះអនុញ្ញាតឲ្យកប៉ាល់ធន់ធំឆ្លងកាត់ ខណៈដែលយានយន្តទាំងអស់ត្រូវបើកបរក្នុងបំពង់ផ្លូវក្រោមបាតសមុទ្រដ៏ព្រឺក្បាល ជម្រៅ ៤៤,៥ ម៉ែត្រក្រោមផ្ទៃសមុទ្រ។
ផ្លូវក្រោមសមុទ្រមួយនេះ គឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុតសម្រាប់ក្រុមអ្នកសាងសង់។ លោក Gao Xinglin អ្នកគ្រប់គ្រងគម្រោងសាងសង់នេះ បានប្រាប់ AFP ថា "ច្រើនយប់ដែលខ្ញុំគេងមិនលក់ ព្រោះមានការលំបាកជាច្រើនក្នុងអំឡុងពេលសាងសង់។ តភ្ជាប់បំពង់ទម្ងន់ ៨ម៉ឺនតោនក្រោមបាតសមុទ្រ ដើម្បីការពារជម្រាបទឹក គឺជាបញ្ហាប្រឈមដ៏ធំបំផុត"។ លោកបាននិយាយ៕
សូមទស្សនាវីដេអូ នៃការធ្វើដំណើរក្នុងផ្លូវក្រោមសមុទ្រខាងក្រោម៖