ក្ដៅៗ! ចានដ៏កម្រក្នុងរជ្ជកាល ឆេង ត្រូវបានលក់ហើយ ក្នុងតម្លៃកប់ក្ដោងមិនគួរឲ្យជឿ
- 2018-04-03 09:29:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ចានដ៏កម្រក្នុងរជ្ជកាល ឆេង ត្រូវបានលក់ហើយ ក្នុងតម្លៃកប់ក្ដោងមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
ចានដ៏កម្របំផុតមួយក្នុងរជ្ជកាល ឈីង ដែលធ្វើឡើងសម្រាប់អធិរាជ Kangxi ត្រូវបានលក់ហើយនៅក្នុងការដេញថ្លៃមួយនៅថ្ងៃ អង្គារនេះ ក្នុងតម្លៃរហូតដល់ ៣០,៤ លានដុល្លារឯណោះ។
ចានដែលមានអង្កត់ផ្ចិតត្រឹម ១៤,៧ សង់ទីម៉ែត្រនេះ ត្រូវបានរចនាឡើង និងលាបពណ៌ដោយប្រើប្រាស់បច្ចេកទេសរបស់ចិន និងបែកអ៊ឺរ៉ុប រួមទាំងមានរូបផ្កា Daffodil ដែលកម្រឃើញមានបំផុតនៅលើចានប៉សឺឡែនរបស់ចិន។ លោក Nicolas Chow ប្រធានក្រុមហ៊ុន Sotheby's Asia និយាយថា ចាននេះត្រូវបានប្រើប្រាស់ដោយព្រះចៅអធិរាជនៅដើមសតវត្សទី ១៨ ហើយវាត្រូវបានដេញថ្លៃយកត្រឹមរយៈពេល ៥នាទីប៉ុណ្ណោះ ដោយអ្នកដេញថ្លៃតាមទូរស័ព្ទម្នាក់។
គួរឲ្យដឹងថា ចាននេះជាប្រភេទចានកម្រដោយសារតែវាត្រូវបានបង្កើតឡើងដោយក្រុមសិប្បករតូចមួយ និងមានការជួយជ្រោមជ្រែងពីជនបរទេសពីប៉ែកអ៊ឺរ៉ុប ដែលបាននាំមកនូវបច្ចេកទេស និងសម្ភារថ្មីៗក្នុងការផលិតផងដែរ៕
ចុចអាន ៖
អាក្រក់បំផុត! បុរសរោគចិត្តបៀតបៀនកេរ្តិ៍ខ្មាស និងឃុំក្មេងស្រីពីរនាក់ក្នុងជណ្ដើរយន្ត (វីដេអូ)
ស្រវឹងស្រាជិះបុកម៉ូតូរួចរត់គេចខ្លួន ចុងក្រោយទទួលលទ្ធផលសឹងបោកក្បាល (វីដេអូ)
មកដឹងពីលក្ខណៈពិសេសរបស់ស្ពានឆ្លងសមុទ្រដ៏វែងបំផុតរបស់ពិភពលោក