អាក្រក់បំផុត! បុរសរោគចិត្តបៀតបៀនកេរ្តិ៍ខ្មាស និងឃុំក្មេងស្រីពីរនាក់ក្នុងជណ្ដើរយន្ត (វីដេអូ)

  • 2018-04-02 07:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​មួយ​ខ្សែ បង្ហាញ​ពី​សកម្មភាព​បុរស​រោគចិត្ត​ម្នាក់​កំពុង​អោប​ថើប និង​បៀតបៀន​កេរ្តិ៍​ខ្មាស​ក្មេង​ស្រី​ពីរ​នាក់​ក្នុង​ជណ្ដើរ​យន្ត។

មុន​ពេល​កើត​ហេតុ គេ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​ពីរ​ដើរ​ចូល​ជណ្ដើរ​យន្ត​ក្នុង​អគារ​លំនៅ​ដ្ឋាន​មួយ​នៃ​ទីក្រុង Jiexiu ប្រទេស​ចិន ខណៈ​ជា​ជន​ល្មើស​បាន​ដើរ​ចូល​តាម​ពី​ក្រោយ។ បន្ទាប់​ពី​ទ្វារ​បាន​បិទ ភ្លាម​នោះ​បុរស​ខាង​លើ ក៏​ចាប់​ផ្ដើម​ថើប​ថ្ពាល់ និង​មាត់​ក្មេង​ស្រី​ទាំង​ពីរ​ម្ដង​ម្នាក់។ ជា​មួយ​គ្នា​នោះ​ឃើញ​ក្មេង​ស្រី​ម្នាក់​ព្យាយាម​ចុច​ឲ្យ​ជណ្ដើរ​យន្ត​បើក​ទ្វារ​ផង​ដែរ។ ប៉ុន្តែ​បុរស​រូប​នោះ បាន​ចុច​បិទ​ទ្វារ​វិញ និង​ព្យាយាម​ចាប់​ដៃ​ដើម្បី​រារាំង​ពួក​គេ​មិន​ឲ្យ​ចេញ​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​ទីក្រុង Jiexiu បាន​ប្រកាស​កាល​ពី​ថ្ងៃ សុក្រ​ថា​ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​អាយុ ២១​ឆ្នាំ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន ៖

ប្រភព៖ medium   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម