ស្រវឹងស្រាជិះបុកម៉ូតូរួចរត់គេចខ្លួន ចុងក្រោយទទួលលទ្ធផលសឹងបោកក្បាល (វីដេអូ)
- 2018-03-31 07:01:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រវឹងស្រាជិះបុកម៉ូតូរួចរត់គេចខ្លួន ចុងក្រោយទទួលលទ្ធផលសឹងបោកក្បាល (វីដេអូ)
ចន្លោះមិនឃើញ
បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ និងកូនប្រុសស្លាប់យ៉ាងអាណោចអាធ័ម រួចបានរត់គេចខ្លួនបាត់ស្រមោល។
អ្នកបើកបរស្រវឹងស្រារូបនេះ ត្រូវបានស្គាល់ឈ្មោះថា Zhang ដែលបានរត់គេចពីកន្លែងកើតហេតុក្នុងទីក្រុង Zibo ប្រទេស ចិន។ ក្រោយមកនៅយប់ដដែលនោះ បុរសខាងលើត្រូវបានប៉ូលិសចាប់ខ្លួន និងនាំមកកន្លែងកើតហេតុ ទើបរូបគេដឹងការពិតថាជនរងគ្រោះទាំងពីរនាក់នោះជាប្រពន្ធ និងកូនរបស់ខ្លួនសោះ។ ប៉ុន្តែ ជាអកុសលកូនប្រុសរបស់លោក បានស្លាប់បាត់ទៅហើយខណៈប្រពន្ធបានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
យោងតាមចម្លើយសារភាពរបស់លោក Zhang ឲ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធ និងកូនរបស់លោកបានទៅផ្ទះសាច់ញាតិដើម្បីញ៉ាំអាហារពេលល្ងាច។ លោក Zhang បានបើកឡានរបស់ខ្លួនខណៈប្រពន្ធ និងកូនកំពុងជិះម៉ូតូ ប៉ុន្តែដោយសារលោកផឹកស្រាច្រើនពេក ក៏ស្រវឹងរួចបើកបុកពួកគេតែម្ដង។
ទោះយ៉ាងណាក៏ដោយ នៅក្នុងខ្សែវីដេអូរបស់ប៉ូលិសបង្ហាញពីការនាំខ្លួនលោក Zhang ទៅកន្លែងកើតហេតុ ធ្វើឲ្យរូបគេយំសោក និងមានភាពក្ដុកក្ដួលជាខ្លាំងក្រោយដឹងការពិត ហើយស្ទើរតែមិនជឿនូវអ្វីដែលបានកើតឡើង៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
ចាស់ស្ទាវនៅចិន តែងខ្លួនកប់សេរ៊ី តែក្រោយដឹងអាយុពិតសឹងដាច់ផ្ងារគ្រប់គ្នា
ចិននឹងប្រើបច្ចេកវិទ្យាចំណាំផ្ទៃមុខ ពិន័យអ្នកល្មើសច្បាប់ចរាចរតាមសារ SMS