បើមានកម្មវិធី Apps ទាំងនេះ ចង់ទៅកន្លែងណាក៏មិនខ្វះអីជិះដែរ
- 2018-04-20 06:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានកម្មវិធី Apps ទាំងនេះ ចង់ទៅកន្លែងណាក៏មិនខ្វះអីជិះដែរ
ចន្លោះមិនឃើញ
បច្ចុប្បន្នមានមធ្យោបាយកក់តាមអនឡាញជាច្រើន ដែលអ្នកអាចជ្រើសរើសបាន ហើយការធ្វើដំណើរទៅទីជិតឆ្ងាយ ប្រិយមិត្តក៏មានវិធីរៀងៗខ្លួនដែរ អ្នកខ្លះទៅទិញសំបុត្រឡានដោយផ្ទាល់ ខ្លះកក់តាមទូរសព្ទ និងខ្លះទៀតកក់តាមរយៈមិត្តភក្តិ។
យ៉ាងណាមិញ ក្រុមការងារនឹងលើកយកកម្មវិធីទូរសព្ទដៃ និងវិបសាយកក់នៅក្នុងស្រុកល្អៗ ៥ ឲ្យប្រិយមិត្តបានដឹង ធានាថាចង់ទៅកន្លែងណាក៏ស្រណុកខ្លួន ព្រោះមានគេទៅយកដល់កន្លែងតែម្ដង។
តោះ! កុំភ្លេចសាកល្បងប្រើ ដើម្បីគាំទ្រស្នាដៃយុវជនក្នុងស្រុកយើង!
#BookMeBus
ជាកម្មវិធីសម្រាប់កក់ជើងធ្វើដំណើរតាមអនឡាញ ដែលអាចឲ្យអ្នក តំឡើងដាក់លើទូរសព្ទដៃ ឬចូលទៅកាន់វិបសាយក៏បាន។ ជាងនេះទៀត អ្នកអាចមានជម្រើសច្រើន ក្នុងការរើសក្រុមហ៊ុនដឹកអ្នកដែលអ្នកចូលចិត្ត ពេលចង់ទៅតាមបណ្ដាខេត្តនានា។
ចំពោះរបៀបប្រើងាយៗទេ អ្នកគ្រាន់តែរើសយកទីដែលត្រូវចេញ និងគោលដៅដែលត្រូវទៅ រួចរើសម៉ោង និងថ្ងៃ កន្លែងអង្គុយ រួចបង់សេវាជាការស្រេច។ អ្នកក៏អាចមានជម្រើសច្រើនក្នុងការបង់ផងដែរដូចជា PayPal, VISA, MasterCard, ACELEDA, Smartluy ឬWing Money ជាដើម។
ចុចដោនឡូត BookMeBus នៅលើ App Store | Play Store
#CamboTicket.com
ជាវិបសាយសម្រាប់ កក់ជើងធ្វើដំណើរតាមអនឡាញដូចគ្នា អ្នកអាចចូលទៅរើសបានតាមចិត្ត អ្នកគ្រាន់តែរើសយកទីដែលត្រូវចេញ និងគោលដៅដែលត្រូវទៅ រួចរើសម៉ោង និងថ្ងៃ កន្លែងអង្គុយ រួចបង់សេវាជាការស្រេច។ ចំណាំ៖ CamboTicket.com មិនទាន់មានលើ App និង Play Store នៅឡើយទេ។
#Easybook-bus
ជាកម្មវិធីសម្រាប់ កក់ជើងធ្វើដំណើរតាមអនឡាញដូចគ្នា មានទាំងទូរសព្ទដៃ និងវិបសាយដូច BookmeBus ដែរ។ ឯរបៀបប្រើក៏មិនខុសពីការរៀបរាប់ខាងលើដែរ។
ចុចដោនឡូត Easybook-bus នៅលើ App Store | Play Store
#Grab និង Passapp
ជាកម្មវិធីសម្រាប់ធ្វើដំណើរដូចគ្នា ប៉ុន្តែវាជំនួយអ្នក ពេលចង់ស្វែងរកសេវាកម្មធ្វើដំណើរទៅទីជិតៗប៉ុណ្ណោះដូចជា រ៉ឺម៉កកង់បី រថយន្តតូច ឬម៉ូតូកង់បីជាដើម។ ឧទាហរណ៍៖ អ្នកទៅលេងខេត្តសៀមរាប ហើយចង់បន្តទៅទស្សនាប្រាសាទអង្គរវត្ត ដូចនេះ មធ្យោបាយទាំងនេះល្អសម្រាប់អ្នកទាំងអស់គ្នា។
ចំពោះរបៀបប្រើងាយៗទេ អ្នកគ្រាន់តែតំឡើងដាក់លើទូរសព្ទ រួចវាយទីតាំងដែលចង់ទៅ នោះគេនឹងមកយកអ្នកយ៉ាងលឿនទាន់ចិត្ត។
#Passapp នៅលើ App Store | Play Store
ចុចដោនឡូតនៅទីនេះ Grab នៅលើ App Store | Play Store
ចុចអានបន្ត៖