Klopp ឆេះដុំជាមួយអាជ្ញាកណ្ដាល និងទីលានក្នុងប្រកួតស្មើ West Brom

  • 2018-04-22 00:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បានត្រឹមបញ្ចប់លទ្ធផលស្មើគ្នា ២ទល់នឹង២ ជាមួយ West Bromwich បើទោះជានាំមុខរហូត ២-០ ក៏ដោយ។

Klopp

Ings និង Mohamed Salah ស៊ុតម្នាក់១គ្រាប់នៅនាទី ៤ និង៧២ ប៉ុន្តែ Livermore ហើយ Salomon Rondon បានប្រើពេល៩នាទីវាយបកឲ្យម្ចាស់ផ្ទះតាមស្មើបានវិញនៅនាទី៧៩ និង៨៨។ លទ្ធផលនេះធ្វើឲ្យ West Brom រក្សាដង្ហើមនៅលីគកំពូលបាន១សប្ដាហ៍ទៀត។

យ៉ាងណាអ្នកចាត់ការលោក Jurgen Klopp បានបន្ទោសលើទីលាន និងអាជ្ញាកណ្ដាលដែលធ្វើឲ្យ Liverpool មិនអាចទទួលលទ្ធផលដូចការរំពឹងទុក។ បុរសសញ្ជាតិអាល្លឺម៉ង់រិះគន់ West Brom ដែលមិនបាញ់ទឹកពេលចប់វគ្គទីមួយ ធ្វើឲ្យស្មៅស្ងួតខ្លាំងដោយសារម៉ោងប្រកួតពេលថ្ងៃត្រង់។

ក្រៅពីនោះ Klopp ថាអាជ្ញាកណ្ដាល Stuart Attwell ដែលមិនផ្ដល់បាល់ប៉េណាល់ទីដល់ Liverpool ពេល Craig Dawson បុក Danny Ings ដួលក្នុងប្រអប់ ហើយ Ahmed Hegazy បានយកដៃទៅដល់ពោះ Ings នៅវគ្គទីពីរដែលគួរពិន័យកាតក្រហមជាដើម៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន