បើអ្នកធ្វើបាន ៤ ចំណុចនេះ ជោគជ័យនឹងរត់មកតាមក្រោយហ្មង

  • 2018-04-22 02:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិត្ត​គំនិត​របស់​អ្នក​គឺ​ជា​ត្រី​វិស័យ​ដែល​កំណត់​ទិស​ដៅ​សម្រាប់​ជីវិត​។ ពេល​ខ្លះ​អ្នក​បាន​ត្រៀម​គម្រោង​រួច​ជា​ស្រេច​អស់​ហើយ ​ប៉ុន្តែ​ដោយ​សារ​ការ​គិត​ខុស​មួយ​ពេល​បែរ​ជា​ធ្វើ​ឱ្យ​គម្រោង​នោះ​រលាយ​បាត់​ទៅ​វិញ​។ ហេតុ​នេះ​ទើប​មនុស្ស​ភាគ​ច្រើន​ជឿ​ថា​ បើ​គិត​វិជ្ជមាន​បាន​ច្រើន​កម្រិត​ណា ​អត្រា​នៃ​ភាព​ជោគ​ជ័យ​ក៏​មាន​ច្រើន​កម្រិត​នោះ​។

ខាង​ក្រោម​ជា​របៀប​នៃ​ការ​រៀប​ចំ​គំនិត​មួយ​ចំនួន ​ដែល​សាក​សម​បំផុត​សម្រាប់​អ្នក​ប្រាថ្នា​ចង់​បាន​ភាព​ជោគ​ជ័យ​៖

១. យក​ភាព​វៃ​ឆ្លាត​ជំនួស​ការ​ប្រើ​កម្លាំង៖ ត្រង់​នេះ​មិន​សំដៅ​ឱ្យ​អ្នក​ប្រើ​តែ​គំនិត​ហើយ​មិនធ្វើ​អ្វី​សោះ​ទេ ​គ្រាន់​តែ​ចង់​ឱ្យ​ប្រើ​សមត្ថភាព​វៃ​ឆ្លាត​រិះ​រក​វិធី​ណា​ដែល​ចំណេញ​ជាង​ការ​ប្រើ​កម្លាំង​។ ពេល​ខ្លះ​ការ​ចំណាយ​កម្លាំង​អាច​ឱ្យ​យើង​សម្រេច​គោល​ដៅ​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​ចូរ​រៀន​ប្រើ​ភាព​វៃ​ឆ្លាត​ស្វែង​រក​វិធី​ណា​ដែល​ងាយ​ស្រួល ​និង​រហ័ស​ជាង​នេះ​។ ឧទាហរណ៍​ថា​អ្នក​ចង់​បើក​ក្រុមហ៊ុន​រក​ស៊ី​ផ្ទាល់​ខ្លួន​ តួ​យ៉ាង​មិន​មែន​តម្រូវ​ឱ្យ​អ្នក​ទៅ​គ្រប់​គ្រង​ផ្នែក​ទាំង​អស់​ក្នុង​ក្រុមហ៊ុន​ទេ​ ប៉ុន្តែ​ត្រូវ​ប្រើ​ភាព​វៃ​ឆ្លាត​ចាត់​ចែង​ធន​ធាន​មនុស្ស​ដើម្បី​គ្រប់​គ្រង​ផ្នែក​ណា​មួយ​ដែល​ជា​រចនា​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​វិញ​។

២. គិត​ដល់​តម្លៃ​នៃ​ពេល​វេលា​៖ ភាគ​ច្រើន​មនុស្ស​ដែល​ស្រឡាញ់​ភាព​ជោគ​ជ័យ​ឱ្យ​តម្លៃ​ទៅ​លើ​ពេល​វេលា​ខ្លាំង​ណាស់​។ គួរ​គប្បី​ចោល​ទម្លាប់​នៃ​ការ​ពន្យារ​ពេល ​ហើយ​​រៀប​ចំ​កាល​វិភាគ​ការ​ងារ​ឱ្យ​បាន​ជាក់​លាក់​ កុំ​ចាំ​ដល់​វិនាទី​ចុង​ក្រោយ​ទើប​ប្រញ៉ាប់​ប្រញ៉ាល់​។

៣. បាន​តែ​គិត​ហើយ​មិន​ធ្វើ​៖ ទោះ​អ្នក​បារម្ភ​ខ្លាច​បរាជ័យ​នៅ​ពេល​ធ្វើ​វា​ក៏​ដោយ​ប៉ុន្តែ​កុំ​រារែក​ ត្រូវ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លួន​ឯង​ហើយ​ចាប់​ផ្តើម​ធ្វើ​វា​ពី​ពេល​នេះ​។ បើ​អ្នក​គិត​ហើយ​តែ​បែរ​ជា​មិន​បាន​ធ្វើ គឺ​ស្មើ​នឹង​បរាជ័យ​។

៤. កុំ​ខ្លាច​ការ​បាក់​ទឹក​ចិត្ត​៖ គ្មាន​នរណា​ម្នាក់​សប្បាយ​ចិត្ត​ទេ​នៅ​ពេល​ដែល​ជួប​បរាជ័យ​ ប៉ុន្តែ​យ៉ាង​ណា​រឿង​វា​បាន​កើត​ទៅ​ហើយ​ គឺ​មាន​តែ​ប្រឈម​មុខ​នឹង​ការ​ពិត​។ ត្រូវ​រៀន​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លួន​ឯង​ ទោះ​ជា​អ្នក​សោក​សៅ​នៅ​ថ្ងៃ​នេះ​ក៏​មិន​ប្រាកដ​ថា​លទ្ធផល​ប្រែ​ទៅ​ជា​ល្អ​ឡើង​វិញ​ដែរ​ ហើយ​វា​អាច​ធ្វើ​ឱ្យ​អ្នក​ដុន​ដាប​ជាង​មុន​ក៏​ថា​បាន​។ ចូរ​ចាំ​ថា​បញ្ហា​នៅ​តែ​បន្ត​កើត​មាន​ថ្ងៃ​ក្រោយ​ដោយ​គ្មាន​ដែន​កំណត់​ឡើយ​៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទថ្មី