គ្រាន់តែមកមើលបាល់ទាត់ ក៏ Ed Sheeran ឆ្លៀតផ្អែមល្ហែមដាក់គូដណ្ដឹងដែរ
- 2018-04-22 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែមកមើលបាល់ទាត់ ក៏ Ed Sheeran ឆ្លៀតផ្អែមល្ហែមដាក់គូដណ្ដឹងដែរ
ចន្លោះមិនឃើញ
ក្រោយប្រកាសថាខ្លួន និងគូដណ្ដឹងបានភ្ជាប់ពាក្យនឹងគ្នាកាលពីខែមករាមក សង្កេតឃើញថា ម្ចាស់បទ "Perfect” Ed Sheeran និងគូដណ្ដឹងកាន់តែបង្ហាញភាពផ្អែមល្ហែមទៅកាន់សាធារណជនទ្វេដង។
ជាក់ស្ដែង ដូចកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៨ លោក និងគូស្នេហ៍បានចូលរួមទស្សនាការប្រកួតបាល់ទាត់មួយក្នុងទីក្រុង Ipswich ប្រទេសអង់គ្លេស។ ដូចឃើញក្នុងរូបភាពស្រាប់ Ed បង្ហាញក្ដីស្រឡាញ់ចំពោះម្ចាស់ស្នេហ៍ ដោយដៃរបស់លោកឱបស្មា Cherry Seaborn មិនចង់លែងទាល់តែសោះ។
លើសពីនេះ តារាប្រុសវ័យ ២៧ឆ្នាំនេះ ថែមទាំងថើបថ្ពាល់ Cherry ទៀតផង ដែលនាំឲ្យមហាជនឃើញហើយ មិនត្រឹមតែរីករាយនឹងទិដ្ឋភាពប្រកួតកីឡាទេ ថែមទាំងរំភើបនឹងក្ដីសុខរបស់គូស្នេហ៍មួយនេះទៀត៕