ចំណុច​បី អ្នក​គួរ​ដឹង​ពី Privacy Settings ថ្មី​របស់ Windows 10

  • 2018-04-23 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​កំណែទម្រង់ Window 10 ថ្មី (Spring Creators Update) Microsoft បាន​បន្ថែម​ចំណុច​អាច​ឲ្យ​អ្នក​គ្រប់គ្រង​លើ​ទិន្នន័យ និង​គណនី​របស់​អ្នក​បាន​ងាយស្រួល​ជាង​មុន​។ 

កំណត់​ Permission កម្មវិធី​

ពីមុន អ្នក​អាច​កំណត់ Permission ​សម្រាប់​ប្រភេទ​ព័ត៌មាន​មួយ​ចំនួន​ កម្មវិធី​អាច​ចូល​ប្រើ​លើ System អ្នក​ដូចជា ទីតាំង កាមេរ៉ា Microphone និង File  តែ​អ្នក​ត្រូវ​ចូល​ជ្រៅ​ស្វែងរក​ក្នុង Privacy settings។

បច្ចុប្បន្ន អ្នក​អាច​មាន​បញ្ជី​កំណត់ Permission សម្រាប់​កម្មវិធី​នីមួយៗ​បាន​ងាយស្រួល​។ អ្នក​ចូល​ទៅ​កាន់ Settings > Apps > Apps & features ជ្រើសរើស​កម្មវិធី​ណា​មួយ ចុច​លើ Advanced options និង​ប្រើ​ប៊ូតុង​បិទ​បើក​ត្រង់ Permission ណា​មួយ​។ 

លុប​ចោល​ព័ត៌មាន Microsoft បាន​ប្រមូល​ពី​អ្នក​

Microsoft បាន​ប្រមូល​ព័ត៌មាន​ពី​ម៉ាស៊ីន​អ្នក​ប្រើ​ជាមួយ​កម្មវិធី Diagnostic Data View។ អ្នក​អាច​ងាយស្រួល​លុប​ចោល​ព័ត៌មាន​ទាំង​នេះ​ ដោយ​ចូល​ទៅ​កាន់ Settings > Privacy > Diagnostics & feedback ហើយ​អ្នក​អាច​ជ្រើសរើស​ចែករំលែក​លើ​កម្រិត Basic ឬ Full។ នៅ​ខាងក្រោម អ្នក​នឹង​ឃើញ​ប៊ូតុង Delete អាច​លុប​រាល់​ទិន្នន័យ Diagnostic ដែល​Microsoft បាន​ប្រមូល​ពី​ម៉ាស៊ីន​អ្នក​។ 

ត្រង់​ផ្ទាំង Diagnostic data viewer ប្រាកដ​ថា​ប៊ូតុង​បិទ​បើក (Toggle) បាន​បើក > ចុច​លើ​ប៊ូតុង Diagnostic Data Viewer > អ្នក​នឹង​បើក Microsoft Store ដើម្បី​ដំឡើង​កម្មវិធី Diagnostic Data Viewer > បើក​ដំណើរការ​កម្មវិធី អ្នក​នឹង​ឃើញ​អ្វី​ដែល Microsoft បាន​ប្រមូល​ពី​ម៉ាស៊ីន​អ្នក​។ 

Password recovery សម្រាប់​គណនី​ម៉ាស៊ីន (Local)

ពីមុន បើ​អ្នក​ជ្រើសរើស Sign in ចូល​ម៉ាស៊ីន​មិន​ប្រើ​គណនី Microsoft តែ​ជា​គណនី Local administrator ដែល​ធម្មតា​អ្នក​ប្រហែល​កម្រ​ភ្លេច​លេខ​សំងាត់​ណាស់​។ 

Microsoft បាន​ផ្ដល់​មុខងារ​ Password recovery ប្រើ​បាន​តែ​ជា​មួយ​គណនី Microsoft ប៉ុណ្ណោះ។ ជា​មួយ​កំណែទម្រង់​ថ្មី អ្នក​អាច​កំណត់​សំនួរ​សុវត្ថិភាព​បី សម្រាប់​គណនី​ម៉ាស៊ីន (Local) ដែល​អាច​ឆ្លើយ​បើ​អ្នក​ភ្លេច​លេខ​សំងាត់​បាន​។

អ្នក​ចូល​ទៅ​កាន់ Settings > Accounts > Sign-in options និង ចុច​លើ Update your security questions ដើម្បី​រៀបចំ​សំណួរ​សុវត្ថិភាព​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី