Honor 10 រាង​ស្អាត កម្លាំង​ខ្លាំង ស្កេន​ខ្ចៅ​ដៃ​បង្កប់​សុទ្ធ​តែ​ក្រោម​អេក្រង់

  • 2018-04-22 09:23:27
  • ចំនួនមតិ 1 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន Huawei ទើប​តែ​ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន​ធុន​កណ្តាល​ជំនាន់​ក្រោយ​ម៉ូឌែល Honor 10។ ត្រៀម​បើក​ឲ្យ​ Pre-Order នា​ថ្ងៃ​ទី ២៧ មេសា​ខាង​មុខ​ក្នុង​ទីផ្សារ​ចិន ជាមួយ​តម្លៃ ៤១០ ដុល្លារ ជម្រើស RAM 6GB+64GB ROM និង ៤៧៥ ដុល្លារ ជម្រើស RAM 6GB+128GB ROM។

Honor 10 ប្រើ​អេក្រង់ ៥,៨៤ អ៊ីញ កម្រិត ២ ២៨០ x ១ ០៨០ ភីកសែល បន្ថែម​រចនាបថ​ស្នាម​ឆក​កណ្តាល​ដូច​ P20 ប៉ុន្តែ​មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ដូច​ដែល​បច្ចេកវិទ្យា VIVO ធ្លាប់​បង្ហាញ។ បន្ថែម​ជម្រើស​ពណ៌​ស្រស់​ស្អាត​ជា​ច្រើន​ដូច​ជា Gull Gray, Magical Night Black, Phantom Blue និង Phantom Purple ជា​ដើម។

កម្លាំង​ម៉ាស៊ីន​រត់​ដោយ​ឈីប Kirin 970 មាន CPU ប្រភេទ Cortex A73x4+Cortex A53x4 ជាមួយ​នឹង GPU ប្រភេទ Mali-G72 បន្សំ​ទំហំ RAM ធំ 6GB ខណៈ​ថាមពល​ថ្ម​ក៏​មិន​ណយ ៣ ៤០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស 5v/4.5A សម្រប​ផ្ទៃ​កម្មវិធី EMUI ជំនាន់ ៨.១។ គុណភាព​កាមេរ៉ា​ក៏​ធ្វើ​បាន​ល្អ​គួរ​សម​ដោយ​ខាង​ក្រោយ​ប្រើ​កាមេរ៉ា​ភ្លោះ 24+16 MP មាន Aperture F/1.8 និង​ខាង​មុខ 24MP គាំទ្រ​បច្ចេកវិទ្យា AI Beauty។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា