ចំណាំមើលទៅ! ស្រ្តីជោគជ័យក្នុងរឿងលុយកាក់ មិនដែលចោលទម្លាប់ទាំង ៤ នេះឡើយ
- 2018-04-23 03:17:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាំមើលទៅ! ស្រ្តីជោគជ័យក្នុងរឿងលុយកាក់ មិនដែលចោលទម្លាប់ទាំង ៤ នេះឡើយ
ចន្លោះមិនឃើញ
ឧបសគ្គរាប់រយលានជំពូកបានរារាំងស្ទើរតែដកខ្លួនមិនរួច ទម្រាំបុគ្គលម្នាក់អាចក្លាយជាមនុស្សជោគជ័យក្នុងជីវិត ហើយវាទាមទារឱ្យយើងមានការតាំងចិត្តខ្ពស់ ជាពិសេសគឺការអនុវត្តទម្លាប់ល្អៗដើម្បីហ្វឹកហាត់ខ្លួនឯងជាប្រចាំ។
ខាងក្រោមនេះគឺជាទម្លាប់ទាំង ៤ ដែលអ្នកគួរតែប្រកាន់ខ្ជាប់ ប្រសិនបើចង់ក្លាយជាស្ត្រីដែលជោគជ័យក្នុងរឿងលុយកាក់៖
១. យកបុគ្គលជោគជ័យជាមិត្ត៖ អ្នកគួរចំណាយពេលរាប់អាន និងនៅក្បែរមនុស្សជោគជ័យផ្សេងទៀតឱ្យបានច្រើន។ កុំបារម្ភ! ត្រង់នេះមិនបានបញ្ជាក់ថាអ្នកជាមនុស្សអែបអប ឬរាប់អានតែអ្នកខ្ពង់ខ្ពស់ទេ ផ្ទុយទៅវិញអ្នកនឹងរៀនបានច្រើនពីបទពិសោធន៍នៃភាពជោគជ័យរបស់គេ។
២. យកចំណេញថ្ងៃនេះទុកប្រើថ្ងៃស្អែក៖ ពិតមែនហើយ អ្នកច្បាស់ជារីករាយជាមួយប្រាក់ចំណូលនិងចំណេញនៅថ្ងៃនេះ ប៉ុន្តែគួរប្រុងប្រយ័ត្នចំពោះការចាយវាយជៀសវាងការចំណាយច្រើនលើសកម្រិត។ បើនិយាយចំពោះអ្នកធ្វើការ ទម្លាប់បែបនេះនឹងជួយអ្នកមិនឱ្យ «ដាច់ខែដាច់ខ្យល់» ហើយបើនិយាយចំពោះអ្នករកស៊ីវិញ គឺហាក់ដូចជាការសន្សំដើមទុនសម្រាប់ការវិនិយោគនៅថ្ងៃក្រោយ។
៣. រៀបចំកាលវិភាគ៖ ឱកាសល្អមកដល់ សម្រាប់អ្នកដែលចង់ទទួលភាពជោគជ័យច្បាស់ជាមិនបង្អង់យូរក្នុងការបំពេញការងាររបស់ខ្លួនឡើយ។ ប៉ុន្តែអ្នកគួររៀបចំកាលវិភាគសម្រាប់ការងារខ្លួនឱ្យបានត្រឹមត្រូវ មិនមែនចេះតែពឺតតាមចិត្តទេ ធ្វើបែបនេះក្រៅពីបំផ្លាញសុខភាពហើយ ថែមទាំងធ្វើឱ្យអ្នកអន់ថយខាងផ្នែកស្មារតីនិងការគិតទៀតផង។
៤. មិនរំពឹងច្រើនលើអ្នកដទៃ៖ នេះមិនសំដៅឱ្យអ្នកមានចរិតឯករាជ្យ ឬមោទនភាពចំពោះខ្លួនឯងពេកទេ ព្រោះការងារមួយចំនួនទាមទារឱ្យធ្វើជាក្រុម ប៉ុន្តែមុននឹងពឹងអ្នកដទៃ អ្នកត្រូវព្យាយាមឱ្យអស់លទ្ធភាពសិន៕
ចុចអាន៖