កីឡាករ​មក​ពី​ក្រុម​ណា​ធ្លាប់​ឈ្នះ​ពាន​ PFA of the year ច្រើន​ជាង​គេ?

  • 2018-04-23 03:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ PFA Players' Player of the Year ឬ​កីឡាករ​ឆ្នើម​ប្រចាំ​លីគ​កំពូល​អង់គ្លេស​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ឲ្យ​កីឡាករ​លេង​បាន​ល្អ​ប្រចាំ​ឆ្នាំនៅ​ Premier League។

ពាន​ PFA Players

ពាន​នេះ​បង្កើត​ដំបូង​​​ក្នុង​ឆ្នាំ១៩៧៣ ហើយ​បោះ​ឆ្នោត​​ដាក់​ពិន្ទុ​ដោយ​កីឡាករ​មក​ពី​ក្លឹប​នានា​នៅ​លីគ​អង់គ្លេស។​ កីឡាករ​​​ឈ្នះ​ពាន​​ដំបូង​គេ​គឺ Norman Hunter មក​ពី​ Leeds United ហើយ​តារា​ឆ្នើម​ល្បី​ៗ​ផ្សេង​ទៀត​ដូចជា Alan Shearer, Thierry Henry, Steven Gerrard, Cristiano Ronaldo និង​ Gareth Bale សុទ្ធតែ​ធ្លាប់​ឈ្នះ។

យ៉ាង​ណា​មាន​តែ​ Henry និង​​Ronaldo ប៉ុណ្ណោះ​​បាន​ឈ្នះ​ពាន​ PFA ២​ឆ្នាំ​ជាប់​គ្នា។​ ក្លឹប​ដែល​មាន​កីឡាករ​លើក​ពាន​នេះ​ច្រើន​ជាង​គេ​គឺ៖

១. Manchester United (៧ដង)

២. Liverpool (៧ដង)

៣. Tottenham Hotspur (៥ដង)

៤. Arsenal (៥ដង)

៥. Chelsea (៣ដង)

៦. Aston Villa (៣ដង)

៧. Everton (២ដង)

៨. Newcastle United (២ដង)

ស្រប​ពេល Leeds United, Derby County, Nottingham Forest, Ipswich Town, Southampton, Blackburn Rovers និង​ Leicester City ធ្លាប់​មាន​កីឡាករ​ឈ្នះ​ម្ដង​ដូច​គ្នា៕

ប្រភព៖ Premier League   ប្រែសម្រួល៖ វីរ័ត្ន