កម្មវិធី​ផ្ញើសារ iMessage​ ជិត​មាន​ដៃគូ​ប្រជែង​ថ្មី លើក​នេះ​មិនមែន​តូច​ទេ

  • 2018-04-23 07:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google ត្រៀម​បញ្ចេញ​កម្មវិធី​ផ្ញើ​សារ​ថ្មី​ មាន​ឈ្មោះ​ថា Chat។ Chat អាច​ឲ្យ​អ្នក​ប្រើប្រាស់ Android ទាំង​អស់​ផ្ញើ​សារជា​រូបភាព វីដេអូ អាច​ដឹង​​ពី​ភាគី​ម្ខាង​ទៀត​កំពុង​ផ្ញើ​សារ​មក​ និង​ទទួល​សារ​ជា​ដើម។

កម្មវិធី​នេះ​នឹង​រួម​បញ្ចូល​ជាមួយ​កម្មវិធី Message របស់ Android ផ្ទាល់​តែ​ម្ដង ដែល​នឹង​ក្លាយ​ជា​គូ​ប្រជែង​ដ៏​ធំ​នៃ​កម្មវិធី​ផ្ញើ​សារ​របស់ iOS គឺ iMessage ដែល​មាន​ជា​យូរ​មក​​ហើយ​លើ​ iPhone។

ដូច​គ្នា​ទៅ​នឹង iMessage ដែល​ប្រើ​បាន​តែ​លើ iDevices កម្មវិធី Chat របស់ Google អាច​ប្រើប្រាស់​បាន​​​តែ​លើ​ផលិតផល​របស់ Android តែ​ប៉ុណ្ណោះ។ បើ​សិន​ជា​អ្នក​ចង់​ផ្ញើ​សារ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ផ្សេង​ទៀត សារ​ទាំង​អស់​នឹង​ត្រូវ​ផ្ញើ​ជា​ប្រភេទ SMS ធម្មតា​ដដែល​ទេ៕

ចុចអាន៖ ហេតុផល​ ៩​ យ៉ាង​ដែល​អ្នក​គួរ​​ជះ​លុយ​លើ iPhone 8 ជា​ជាង iPhone X

ប្រភព៖ BBC   ប្រែ​សម្រួល៖ ផាត សុវត្ថិ