ចំណាយ​ពេល​រាប់ម៉ោង​ ចាំ​ថត​​ទិដ្ឋភាព​ថ្ងៃ​រះ ថ្ងៃ​លិច បែរ​ជា​លទ្ធផល​ខកចិត្ត​ទៅវិញ

  • 2018-04-24 07:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បាន​ចំណាយ​ពេល រង់ចាំ​ពេល​វេលា​ពន្លឺ​ដ៏​ល្អ សម្រាប់​ទិដ្ឋភាព​ថ្ងៃ​រះ ឬ​លិច ថតរូប​ជា​អនុស្សាវរីយ ក៏​ដូចជា​លក់​ឲ្យ​អ្នក​មាន​តម្រូវការ​។ តែ​បែរ​ជា មាន​ការ​ឆ្លើយ​តប​មិន​សូវ​ល្អ​ទាក់ទង​នឹង​រូបភាព​អ្នក​ផលិត​។ 

ហើយ​នេះ​ជា​ហេតុផល​ទាំង ៥ នៅ​ពី​ក្រោយ​រូបភាព​ថ្ងៃ​រះ ឬ​លិច​អ្នក​មើល​ទៅ​មិន​សូវ​លេច​ធ្លោ​។ 

១) មិន​មាន​ចំណុច​សំខាន់​

ខណៈ​ពេល​អង្គុយ​នៅ​មាត់​ឆ្នេរ សម្លឹង​មើល​ទិដ្ឋភាព​ថ្ងៃ​លិច មើល​ទៅ​មាន​អារម្មណ៍​អស្ចារ្យ   ប៉ុន្តែ​កាមេរ៉ា​បែរ​ជា​មិន​ចាប់​បាន​ទិដ្ឋភាព​បែប​នោះ​។ 

រូបថត​ថ្ងៃ​រះ ឬ​លិច​ដ៏​ជោគជ័យ​ភាគច្រើន មាន​ចំណុច​ចាប់​អារម្មណ៍​មួយ​ក្នុង​ទិដ្ឋភាព ជា Subject បង្ហាញ​ចំណុច​សំខាន់​របស់​សាច់​រឿង​ ខណៈ​ថ្ងៃ​រះ ឬ​លិច ផ្ដល់​ពន្លឺ និង​បរិយាកាស​។ 

សាច់រឿង​មិន​ចាំបាច់​តែ​ជា​មនុស្ស ឬ​វត្ថុ​ក្នុង​ទិដ្ឋភាព​នោះ​ទេ អាច​ជា​ទិដ្ឋភាព​ដ៏​ស្អាត ឬ​ការ​ប៉ះ​ទង្គិច​រវាង​រលក និង​ថ្ម។ ចំណុច​សំខាន់​គឺ មាន​អ្វី​មួយ​ជា​ធ្នាក់​ចាប់​អារម្មណ៍​អ្នក​ទស្សនា​។ អ្នក​គួរ​ប្រើប្រាស់​បរិយាកាស​ថ្ងៃ​រះ ឬ​លិច បង្កើត​ជា​ប្លង់​ជំនួយ​ទិដ្ឋភាព​។

២) មិន​មាន​វត្តមាន​ពពក​ច្រើន​ល្មម​

ពពក​អាច​ពង្រឹង​គុណភាព​ថ្ងៃ​រះ ឬ​លិច​បាន បូក​ផ្សំ​ជាមួយ​ចំណាំង​ពន្លឺ​មួយ​ចំនួន​ក្នុង​ប្លង់​ទិដ្ឋភាព ធ្វើ​ឲ្យ​រូបភាព​កាន់​តែ​មើល​ទៅ​អស្ចារ្យ​។ 

ពិត​ណាស់ អ្នក​អាច​ពិបាក​នឹង​គ្រប់គ្រង​លើ​ការ​មាន ឬ​គ្មាន​ពពក​បង្ហាញ​ក្នុង​ទិដ្ឋភាព ដែល​តម្រូវ​សកម្ម​ច្រើន​ក្នុង​ការ​ផ្ដល់​ចំណាប់​អារម្មណ៍​មួយ​ដល់​អ្នក​មើល​។ 

ការ​មាន​ពពក​ខ្លះ​ៗ​ក្នុង​មេឃ​ជា​ការ​ល្អ តែ​ពពក​ក្រាស់​ពេក នឹង​ធ្វើ​ឲ្យ​បាត់បង់​ចំណុច​ចាប់​អារម្មណ៍​។ ជា​រួម អ្នក​ចង់​បាន​ពពក​ខ្លះ​ក្នុង​ប្លង់ មិនមែន​ជា​ទិដ្ឋភាព​ពពក​ក្រាស់  មេឃ​ភ្លៀង​នោះ​ទេ​។ 

៣) បង្ហាញ​ចំណុច Highlight និង ស្រមោល​មិន​សូវ​ត្រឹមត្រូវ​

Highlight ជា​តំបន់​ពន្លឺ​របស់​រូបភាព ហើយ​ស្រមោល​ជា​តំបន់​ងងឹត​របស់​រូបភាព​។ 

បញ្ហា​អ្នក​ប្រឈម ពេល​ថតរូប​ថ្ងៃ​លិច ឬ​រះ​គឺ​មេឃ​ភ្លឺ ហើយ​ផ្ទៃ​ខាងមុខ​នឹង​ងងឹត​។ ដើម្បី​ធានា​ថា​ចំណុច Highlight និង​ស្រមោល​បង្ហាញ​បាន​ត្រឹមត្រូវ អាច​ប្រើ Neutral density filter ក្នុង​ការ​ផ្ដល់​តុល្យភាព​ពន្លឺ​តំបន់​ទាំង​ពីរ​នេះ​។ 

អ្នក​ក៏​អាច​មាន​បច្ចេកទេស​មួយ​ផ្សេង​ដូចជា Exposure bracketing ឬ AEB (មុខងារ​ថត​ប្រើ​កម្រិត​ពន្លឺ​បី​ខុសគ្នា​) អាច​ជួយ​អ្នក​សម្រេច​បាន​ពេល​កាត់ត ដោយ​អាច​កែ​ពន្លឺ​ភ្លឺ ឬ​ងងឹត​ក្នុង​កម្មវិធី​ដូចជា Adobe Photoshop ឬ Lightroom ដោយ​ប្រាកដ​ថា​ចំណុច Highlight និង​ស្រមោល​បង្ហាញ​មក​មាន​ភាព​ត្រឹមត្រូវ​។ 

៤) រូបភាព​បង្ហាញ​ក្នុង​ប្លង់​មិន​ត្រឹមត្រូវ​

វិធី​ងាយស្រួល​បំផុត​គឺ​អនុវត្ត​តាម​រូបភាព Rule of Thirds ដោយ​កំណត់​ចំណុច​ចាប់អារម្មណ៍​នៅ​បន្ទាត់​គំនូស​ប្រសព្វ ដែល​មើល​ទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ដាក់​នៅ​ចំណុច​កណ្ដាល​។ 

អ្នក​អាច​ពិនិត្យ​ក្នុង​ប្លង់ ក្រែង​មាន​តំបន់​មិន​ចាំ​បាច់ ឬ​មិន​ត្រូវការ ដែល​អាច​តម្រឹម​បង្រួម​តាម​ការ​គួរ​។ អ្នក​អាច​លែង​ជាមួយ​ប្លង់​ទិដ្ឋភាព​ផ្សេងៗ រួច​ពិនិត្យ​មើល ពេល​កាត់ត​។ 

៥) មិន​កែ​កំហុស​

លើ​រូបភាព​ថ្ងៃ​រះ ឬ​លិច​ភាគច្រើន មាន​ចំណុច​អាច​ងាយស្រួល​ជួសជុល​ក្នុង​ពេល​កាត់ត​។​ មិន​ថា​អ្នក​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​កាត់ត ឬ​មិនមែន មាន​ចំណុច​ធំៗ​ពីរ អ្នក​គួរ​ដឹង​៖

  • ប្រាកដ​ថា​រូបភាព​អ្នក​ត្រង់ ដោយ​បន្ទាត់​តម្រឹម​ផ្ដេក​ត្រូវ​តែ​ត្រង់​។
  • ប្រាកដ​ថា​អ្នក​បាន​កែ​តម្រូវ White balance សម្រាប់​រូបភាព (បើ​អ្នក​មិន​ទាន់​បាន​កែ ពេល​ថតរូប​)។ គិត​ពី​ទិដ្ឋភាព អ្នក​បង្ហាញ មើល​ទៅ​មាន​លក្ខណៈ​ស្រទំ ឬ​ត្រជាក់​ស្លេក​ រួច​បង្កើន​កម្រិត White balance តាម​ការ​គួរ រហូតដល់​មាន​ភាព​ត្រឹមត្រូវ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Digital Photography School   ប្រែ​សម្រួល៖ ប៊ុនធឿន