Pogba និយាយ​ពី​មាត់​ថា ខ្លួន​អត់​មាន​រឿង​អី​ផង​ជាមួយ Mourinho

  • 2018-04-24 01:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba ខ្សែ​បម្រើ​របស់​ក្លឹប Manchester Unitd បាន​និយាយ​​ថា គេ​​គ្មាន​បញ្ហា​អ្វី​ជាមួយ​អ្នក​ចាត់​ការ Jose Mourinho ទេ ហើយ​ការ​ចាក​ចេញ​ពី​ក្លឹប​ក៏​គ្មាន​ក្នុង​គំនិត​ខ្លួន​ដែរ។

កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​ទាំង​ពីរ​ជើង​ក្នុង​ពាន Champions League  វគ្ក​១៦​ក្រុម​ចុងក្រោយ ពេល Man Utd ធ្លាក់​ដោយ​សារ Sevilla កាល​ពី​ខែ​កុម្ភៈ​និង​មីនា។ ថ្លែង​ប្រាប់​ទូរទស្សន៍​បារាំង Canal+ Pogba លើក​ឡើង​ថា៖ "លោក​គឺ​ជា​គ្រូ​បង្វឹក ដូច្នេះ​គឺ​ជា​អ្នក​សម្រេច​ចិត្ត។ ខ្ញុំ​គឺ​ជា​កីឡាករ​ម្នាក់​។ ខ្ញុំ​ទទួល​យក​វា ហើយ​​ខ្ញុំ​ត្រូវ​​ឆ្លើយ​តប​លើ​ទីលាន"។

អតីត​កីឡាករ Juventus បន្ត​ថា៖ "Mourinho ធ្លាប់​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ប្រធាន​ក្រុម​។ លោក​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​​កូន​សោ​មួយ ក្នុង​ការ​មាន​ទំនួលខុសត្រូវ​ក្នុង​ក្លឹប​ដ៏​អស្ចារ្យ​មួយ​ដូចជា Manchester Unite។ ការ​ផ្ទេរ​ចេញ​ មិន​មាន​ក្នុង​គំនិត​ខ្ញុំ​ទេ"។

​កីឡាករ​បារាំង​រូប​នេះ​បាន​មក​ចូល​រួម​ជាមួយ United ក្នុង​និងand Europa League កាល​ពី​រដូវ​កាល​មុន។ កាល​ពី​ខែ កុម្ភៈ Mourinho បាន​ច្រាន​ចោល​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ថា Pogba​ សោកស្ដាយ​ដែល​មក​កាន់​ Man Utd និង​ចង់​ចាក​ចេញ។

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ