មូលហេតុ​កម្ពុជា មិន​មក​យក ចាន់ វឌ្ឍនាកា ​ទៅ​លេង​ពាន​នៅ​ប្រ៊ុយណេ

  • 2018-04-24 03:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​២១​ឆ្នាំ​បាន​ទៅ​ដល់​ប្រទេស​ប្រ៊ុយណេ​ហើយ ​ដើម្បី​ចូលរួម​ពាន​រង្វាន់​ស្ដេច​ ស៊ូល​តង់ ​ដោយ​ក្នុង​នោះ​មាន​កីឡាករ​លើស​អាយុ​៣​នាក់​ដែរ​បាន​ចូលរួម។

រូបភាព FFC

​លោក​ប្រាក់ សុវណ្ណារ៉ា ​បាន​បញ្ជាក់​ថា​ពាន​រង្វាន់​មួយ​នេះ​គេ​តម្រូវ​ឱ្យ​ក្រុម​នីមួយ​ៗ​មាន​កីឡាករ​លើស​អាយុ​៣​នាក់​ដែរ ​ដើម្បី​ចូលរួម​ប្រកួត។ យ៉ាងណាមិញ ​សម្រាប់​កម្ពុជា​វិញ ​មិន​បាន​យក ចាន់ វឌ្ឍនាកា ​ចូល​លេង​នោះ​ទេ ​ត្បិត​អី​រូបគេ​ជា​កីឡាករ​ល្អ​និង​ជួយ​ក្រុម​បាន​ច្រើន​ក៏​ដោយ។ ចំពោះ​ហេតុផល​នោះ គឺ​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​កម្ពុជា កំពុង​រវល់​ជាមួយ​ក្រុម Pahang ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​ម៉ាឡេស៊ី។ មួយ​វិញ​ទៀត ​ការ​យក​កីឡាករ​ក្នុង​ក្លឹប​លេង​នៅ​លីគ​កម្ពុជា ក៏​ជា​រឿង​ល្អ ​ដើម្បី​ឱ្យ​ពួកគេ​បាន​បទ​ពិសោធ​ថ្មី​បន្ថែម​ទៀត។

ចាន់ វឌ្ឍនាកា

ក្រុម​បាល់ទាត់​ U21 កម្ពុជា​ ស្ថិត​នៅ​ពូល B ជា​មួយ​ក្រុម​ជម្រើស​ជាតិ U21 ឡាវ និង​ U21 សិង្ហបុរី។ ​រីឯ​​កម្មវិធី​ប្រកួត​ក្នុង​ពូល B នេះ​​វិញ នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​​ក្រុម​សិង្ហបុរី ជួប ឡាវ ស្រប​ពេល​ក្រុម​កម្ពុជា​ប៉ះ​ឡាវ​ថ្ងៃ​ទី​២៨ និង​ប៉ះ​ក្រុម​សិង្ហបុរី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៨។

ពាន​រង្វាន់​នេះ​ដែរ ​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​រង្វាន់ ១៥ ២០០​ដុល្លារ ​លេខ​២​ទទួល​បាន​៧ ៦០០​ដុល្លារ ​និង​លេខ​៣​ទទួល​បាន​៣ ៨០០​ដុល្លារ៕

អត្ថបទ៖ មុន្នីរម្យ