ច្បាស់​ការ​ហើយ​ព័ត៌មាន នី រតនា ភ្ជាប់​ពាក្យ​ជាមួយ​កូន​អ្នក​ជំនួញ​​

  • 2018-04-24 05:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ នី រតនា ភ្ជាប់​ពាក្យ​​ជាមួយ​​នារី ​រូប​ស្រស់​សោភា​​កូន​អ្នក​ជំនួញ​ម្នាក់​ កំពុង​តែ​ធ្វើ​ឲ្យ​មហា​ជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​មាន​ការ​សួរ​ដេញ​ដោល​ថា៖"តើ​ជា​ការ​ពិត​ទេ​ ចំពោះ​​​ព័ត៌មាន​​តារា​ចម្រៀង​មក​ពី​ខេត្ត​ កំពង់ធំ​ រូប​នេះ​ភ្ជាប់​ពាក្យ?”។

ពាក់​ព័ន្ធ​​​ព័ត៌មាន​ខាង​លើ នី រតនា ជា​ភាគី​ដែល​ពាក់​ព័ន្ធ​បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ខ្លួន​ និង​អនាគត​គូ​ដណ្ដឹង​បាន​ស្រឡាញ់​មើល​​ចិត្ត​ថ្លើម​គ្នា​មាន​រយៈ​ពេល​យូរ​គួរសម​ដែរ​ហើយ ទើប​សម្រេច​​ឲ្យ​​ឪ​​ពុក​ម្ដាយ​ចូល​ស្ដី​ដណ្ដឹង​​ និង​ភ្ជាប់​ពាក្យ​នៅ​ចុង​ខែ មេសា ឆ្នាំ ២០១៨ នេះ​តែ​ម្ដង​ទៅ។

 ម្ចាស់​ពាន Cambodian Idol រដូវកាលទី១ រូប​នេះ​បន្ថែម​ថា ក្រោយ​ពី​ភ្ជាប់​ពាក្យ​រួច​គម្រោង​ រៀប​ការ​នៅ​ពេល​ណា​នោះ​​ខ្លួន​មិន​ទាន់​ដឹង​ច្បាស់​ទេ អ្វី​គ្រប់​យ៉ាង​គឺ​អាស្រ័យ​ទៅ​លើ​​ពេលវេលា​ នៅ​ថ្ងៃ​ខាង​មុខ​ទៀត។

នី រតនា និង​នារី ដែល​សង្ស័យ​ថា​ នឹង​ភ្ជាប់​ពាក្យ​ជាមួយ នី រតនា នៅ​ចុង​ខែ មេសា ឆ្នាំ ២០១៨ នេះ​

“ អនាគត​គូ​ដណ្ដឹង​​ខ្ញុំ​គាត់​គឺ​ជា​កូន​អ្នក​ជំនួញ​ម្នាក់​នៅ​ភ្នំពេញ​បង ពួក​យើង​ស្រឡាញ់​គ្នា​យូរ​គួរ​សម​ដែរ​ហ្នឹង​មុន​ នឹង​ភ្ជាប់​ពាក្យ ហើយ​គាត់​ឈ្មោះ​ និង​រូប​រាង​គាត់​ខ្ញុំ​សុំ​លាក់​សិន​ ប៉ុន្តែ​ខ្ញុំ​នឹង​បង្ហាញ​នៅ​ថ្ងៃ​ភ្ជាប់​ពាក្យ​ខាង​មុខ​នេះ"។ នេះ​បើ​តាម​ នី រតនា បញ្ជាក់៕​​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី