ចង់​អ្នក​ណា​ថា​ម៉េច​ថា​ទៅ​ អ្នក​ប្រើ​ iPhone X ​ចំនួន​ ៩៧% ស្រឡាញ់​ក្បាល​ឆក

  • 2018-04-24 08:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អេក្រង់​ដែល​ឆែប​មួយ​ដុំ​របស់​ iPhone X ធ្លាប់​ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ចាស់​ដៃ​ ថា​មាន​លក្ខណៈ​មិន​ស្អាត​ និង​បាន​ប្រៀប​ធៀប​ទៅ​នឹង​ក្បាល​ឆក​ទៀត​ផង។ យ៉ាងណាក្ដី​ ផ្អែក​តាម​ការ​ស្ទង់មតិ​ថ្មី​មួយ​បង្ហាញ​ថា​ ម្ចាស់​ iPhone X ចំនួន​ ៩៧% ពេញ​ចិត្ត​នឹង​​រចនាបថ​ក្បាល​ឆក​នេះ។

ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​ Creative Strategies ក៏​បាន​បង្ហាញ​អំពី​ចំណុច​មួយ​ចំនួន​ ដែល​ម្ចាស់​ iPhone X មិន​សូវ​ជា​ពេញ​ចិត្ត។ ​Siri ជា​ចំណុច​ដែល​ម្ចាស់​ iPhone X មិន​ពេញ​ចិត្ត​ខ្លាំង​ ដោយ​ទទួល​បាន​ភាគ​រយ​ពេញ​ចិត្ត​ប្រហែល​ ២០% ប៉ុណ្ណោះ។

កន្លង​មក​មាន​ការ​ចេញ​ផ្សាយ​ថា​តម្រូវ​ការ​លើ iPhone X មិន​សូវ​ហក់​ខ្លាំង​នោះ​ទេ ប៉ុន្តែ​វា​ទំនងជា​ ​មិន​មែន​ដោយ​សារ​តែ​រចនាបថ​នោះ​ទេ។ ចំណុច​ដទៃ​នៃ​ iPhone X ដែល​ទទួល​រង​ការ​រិះគន់​ខ្លាំង​នោះ​គឺ​តម្លៃ​ ដែល​ Creative Strategies មិន​បាន​បញ្ចូល​ចំណុច​នេះ​ ទៅ​ក្នុង​ការ​ស្ទង់មតិ​របស់​ខ្លួន៕​​

​​

ប្រភព៖ Cultofmac   ប្រែ​សម្រួល៖ សុខហេង