Xiaomi Mi 6x រាង​ស្អាត​លេង​​ស្ទីល​កាមេរ៉ា​ភ្លោះ​តាម iPhone X តម្លៃ​មិន​ដល់ ៣០០ ដុល្លារ

  • 2018-04-25 03:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្វី​បើ​មិន​ទាន់​បង្ហាញ​ខ្លួន​ជា​ផ្លូវការ ប៉ុន្តែ​ស្មាតហ្វូន Mi 6x របស់​ក្រុមហ៊ុន Xiaomi ​ត្រូវ​បាន​គេ​ទម្លាយ​ចេញ​ទាំង​វីដេអូ​ផ្សព្វផ្សាយ​និង​កម្លាំង​ម៉ាស៊ីន​មក​ទាំង​ដុល។ ​ប្រើ​រចនាបថ​អេក្រង់​មុខ​ទំហំ ៥,៩៩ អ៊ីញ មាត្រដ្ឋាន ១៨:៩ ស្ទើរ​ពេញ​គែម​សងខាង តម្រូវ​ចិត្ត​អ្នក​មិន​និយម​ក្បាល​ឆក។

តាម​ចចាមអារ៉ាម​អាច​រាប់​ចូល​ជា​ស្មាតហ្វូន​ធុន​កណ្តាល​ដំណើរការ​លើ​ឈីប Snapdragon 660 មាន CPU ប្រភេទ Kryo 260 ទំហំ 64bit និង GPU ប្រភេទ Adreno 512។ មាន​ទាំង​ជម្រើស RAM 4GB/32-64GB ROM និង 6GB/128GB ROM អម​ថាមពល​ថ្ម​ធំ ៣ ០០០ mAh។ ចំពោះ​កាមេរ៉ា​ក្រោយ​ភ្លោះ​ពីរ​គ្រាប់ គាប​គ្រាប់ Flash LED ដូច​មាន​លើ iPhone X ទំហំ 20MP + 8MP និង​ខាង​មុខ​ថត Selfie បាន​ដល់​កម្រិត 20MP។​

មិន​ទាន់​បញ្ជាក់​ច្បាស់​ពី​ថ្ងៃ​ដាក់​លក់​នៅ​លើ​ទីផ្សារ តែ​តាម​តម្លៃ​លេច​ធ្លាយ​មុន​នេះ​បន្តិច​សម្រាប់​ជម្រើស RAM 4GB ថ្លៃ​ក្បែរ ២៨៥ ដុល្លារ និង 6GB ថ្លៃ ៣១៦ ដុល្លារ

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ កៅ រក្សា