សូមសរសើរ! តួ​ទេព​ធីតា​អង្គរសង្រ្កាន្តឆ្នាំ​នេះ​ ​មាន​បំណង​ធំ​មួយ​ជួយសិល្បៈខ្មែរ

  • 2018-04-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ទេព​ធី​តា​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ឆ្នាំ​នេះ​អ្នក​ណា​ក៏​កោត​​សរសើរ​ពី​សម្រស់​ ដ៏​ផូរផង់​របស់​នាង​។ ប៉ុន្តែ​តួ​ទេព​ធីតា​ឆ្នាំ​ច​នេះ​កំពុង​មាន​បំណង​ដើម្បី​ប្រឡង​ចូល​ជា​គ្រូ​ បង្រៀន​នៅ​ សាលា​មធ្យម​សិក្សា​និង​វិចិត្រ​សិល្បៈ​ ក្នុង​ឆ្នាំ​នេះ​​ដើម្បី​បាន​សាប​ព្រោះ​ចំណេះ​តែ​ខ្លួន​មាន​។

​​តួ​ទេព​ធីតា​ឆ្នាំ​ថ្មី​ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ បាន​ធ្វើ​ឲ្យ​​មហា​ជន​ទូទៅ​សរសើរ​មិន​ដាច់​ពី​មាត់ ពី​រូប​សម្បត្តិ​និង​សាច់​ឈាម​ស្រស់​ថ្លា​នោះ មាន​ឈ្មោះថា​​ សុគា គឹម​លាង​។ នាង​តូច​មាន​វ័យ​២០ ​ឆ្នាំ​ បច្ចុប្បន្ន​នេះ​ នាង​ គឺ​ជា​នាដកា​​ដ៏​ពូកែ​ម្នាក់ ដែល​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ នៅ​សាលា​មធ្យម​សិក្សា​និង​ វិចិត្រ​សិល្បៈ​ ​។

ស្រប​ពេល​នឹង​ការ​មាន​មោទកភាព​ចំពោះ​ខ្លួន​ឯង​ដែល​បាន​គ្រង់​ដំណែង​ជា​មួយ​ទេព​ធីតា​ ថ្មី​ ៗនេះ​។​ ស្រី​ស្រស់​រូប​នេះ​បាន​ ប្រាប់​Sabayថា​​នាង​កំពុង​តែ​ព្យាយាម​ស្វែងរក​គោល​មួយ​ដ៏​ចាំបាច់​មួយ គឺ​នាង​ចង់​ក្លាយ​ជា​អ្នក​គ្រូបង្រៀន​នៅ​សាលា​មធ្យមសិក្សា​ និង​វិចិត្រ​សិល្បៈ​ ដើម្បី​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​នៅ​ទីនោះ​។ «​ការ​ពិត​ខ្ញុំ​ពិត​ជា​រវល់​ច្រើន​​នៅ​ពេល​នេះ​ ខ្ញុំ​មិន​ទាន់​បាន ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ទេ​ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ​ខ្ញុំ​មាន​បំណង​ប្រឡង​ឲ្យ​ជាប់​​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​សាលា​មធ្យម​សិក្សា​ឲ្យបាន​។» កញ្ញា សុគា គឹម​លាង បន្ថែម​។

​​ស្រី​ស្រស់​ម្នាក់​បាន​ចំណាល​ពេល​ហាត់​របាំ​បុរាណ​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ ហើយ​នាង​ធ្លាប់​បាន​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស ជា​ច្រើន​មាន​ប្រទេស​ ចិន វៀតណាម​ អាឡឺម៉ង​ ជា​ដើម្បី​ផ្សាយ​ពី​វប្បធម៌​ជាតិ​ ។ នៅ​ពេល​នេះ​នាង​​កំពុង​ទទួល​បាន​តួ​នាទី​ជា​អ្នក តំណាង​ឲ្យ​ផលិតផល​ កាបូប​ឲ្យ​ហាង​ល្បី​មួយ​ និង ជា​តំណាង​ឲ្យ​​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ទៀត​ផង។ ជាង​នេះ​នាង​ក៏​ត្រូវ​បាន​ក្រសួង​មន្ទីរ​មួយ​ចំនួន​ស្នើ​ឲ្យ​នាង​រាំ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ទស្សនា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ទៀត​ផង។​​​

នារី​រួសរាយ​ រាក់ទាក់​ម្នាក់​នេះ​គ្មានសាច់ញាតិ ជាអ្នកសិល្បៈទេ តែក៏គ្មាន អ្នក​ហាមឃាត់​នាង​ដើរចូលវិថី​សិល្បៈ បុរាណ​នេះដែរ។ ទោះ​ជាមាន​និស្ស័យ​ចំពោះការសម្ដែងក្នុងសិល្បៈសម័យ​ក៏​ដោយ ប៉ុន្តែ​ក្រុម​គ្រួសារងារ មិនអនុញ្ញាតិ នោះទេ។ ជា​ កូន​អ្នក​រាជ​ធានី​ភ្នំ​ពេញ​ ដែល​មាន​ ឪពុក​ម្ដាយ​​ជា​អាជីវករ​ ។ ស្រី​ស្រស់​រូប​នេះ​ជា​កូន​ច្បង​​ដែល​មាន​បង​ប្អូន​ចំនួន​ ៥នាក់​​ ប្រុស ២នាក់ ស្រី​៣នាក់៕

អត្ថបទ៖ ច្រឹក ស្រីអូន