ការ​អាប់ដេត​ Xbox One ក្នុង​ខែ​មេសា​នេះ ញាក់​សាច់​ហ្មង!

  • 2018-04-25 04:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft ទើប​តែ​បញ្ចេញ​ការ​អាប់ដេត​ថ្មី​សម្រាប់​ឧបករណ៍​លេង​ហ្គេម​របស់​ខ្លួន​គឺ Xbox One ដែល​ផ្ដោត​ទៅ​លើ​រូប​ភាព​វីដេអូ និង​ប្រព័ន្ធ​សំឡេង។

អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​កំណែ​អាប់ដេត​ថ្មី​នេះ អាច​ឲ្យ Xbox One S និង Xbox One X គាំទ្រ​ជាមួយ​អេក្រង់ ដែល​មាន Resolution រហូត​ទៅ​ដល់ 2K (1440p) ជា​អេក្រង់ ដែល​ពេញ​និយម​បំផុត​សម្រាប់​អ្នក​លេង​ហ្គេម​នា​ពេល​បច្ចុប្បន្ន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Microsoft ក៏​បាន​ផ្ដល់​ការ​គាំ​ទ្រ​ដល់ AMD FreeSync ដែល​ជួយ​ឲ្យ​អេក្រង់​មួយ​ចំនួន​អាច sync ល្បឿន Refresh rate ជា​មួយ Console របស់​ខ្លួន​បាន។

បច្ចេកវិទ្យា FreeSync របស់ AMD ក៏​ដូច​ទៅ​នឹង G-Sync របស់ Nvidia ជួយ​ឲ្យ​អេក្រង់​ដើរ​រលូន​ល្អ​ទោះ​បី​មាន Refresh Rate ទាប​ក៏​ដោយ​ចុះ។ ក្រៅពី​នេះ Microsoft ក៏​បញ្ចេញ​បច្ចេកវិទ្យា​គាំទ្រ​ពេល​ផ្លាស់​ប្ដូរ​ទៅ​កាន់​ការ​លេង​ហ្គេម​លើ​ទូរទស្សន៍​វិញ​ដែរ។ បច្ចេកវិទ្យា​មួយ​ទៀត ដែល Microsoft ហៅ​ថា Auto Low-Latency Mode ដែល​គាំ​ទ្រ​ការ​ផ្លាស់​ប្ដូរ​ពី TV ទៅ Game mode ហើយ​វា​ភាព​រអាក់រអួល​តិច​ជាង​មុន​នៅ​លើ​ទូរទស្សន៍​ប្រភេទ​ថ្មី​ទាំង​ឡាយ។

និយាយ​ពី​ប្រព័ន្ធ​សំឡេង​វិញ លើក​នេះ​អ្នក​ប្រើប្រាស់ Xbox One នឹង​ទទួល​បាន​បទ​ពិសោធន៍​សំឡេង Surround Sound ពេញ​លេញ​តែ​ម្ដង​នៅ​ពេល​ដែល​អ្នក​កំពុង​ដើរ​នៅ​ក្នុង​ហ្គេម។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​លេង​ក៏​អាច​កំណត់​សំឡេង​ Background ឲ្យ​ត្រូវ​តាម​ចិត្ត​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ