សិរីមន្ត ទម្លាយឲ្យដឹងហេតុអ្វីលោកតា ប្រាជ្ញ ឈួន ចង់ជួបលោកនិងសិល្បករ២រូបទៀត
- 2014-11-13 19:04:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិរីមន្ត ទម្លាយឲ្យដឹងហេតុអ្វីលោកតា ប្រាជ្ញ ឈួន ចង់ជួបលោកនិងសិល្បករ២រូបទៀត
ចន្លោះមិនឃើញ
“អ្វីដែលគាត់ចង់ជួបពួកខ្ញុំ គឺទី១ដោយសារការស្រឡាញ់ចូលចិត្តពួកខ្ញុំ និងផ្ដែផ្ដាំថាឲ្យសិល្បៈសម័យយើងហ្នឹងជួយអភិរក្សសិល្បៈបុរាណយើងមានចាប៉ីអីហ្នឹងផងតាមលទ្ធភាពដែលអាចធ្វើបាន គាត់ថា គាត់បាត់បង់សមត្ថភាពក្នុងការលេងចាប៉ីហើយ...!"។លោក ខេមរៈ សិរីមន្ត ថ្លែងបន្ទាប់ពីលោកបានជួបសួរសុខទុក្ខ លោក ព្រឹទ្ធាចារ្យផ្ទាល់នាព្រឹកម្សិលមិញ។
តបនឹងការទទូចរបស់ស្ដេចចាប៉ីខ្មែរយើងនេះ លោក សិរីមន្ត បានជម្រាបថា លោកទើបបានចេញបទចម្រៀងមួយបទកាលពីបុណ្យភ្ជុំបុណ្យយើងនេះ ដោយរំលឹកឡើងវិញនូវបទចម្រៀងចាប៉ីខ្មែរយើង។ "គាត់បានប្រាប់ថា គាត់បានដឹងហើយ ហើយគាត់មានចិត្តសប្បាយរីករាយខ្លាំងមែនទែន ដែលបានជួយរំលឹកៗពីចម្រៀងចាប៉ី ធ្វើឲ្យមានការចាប់អារម្មណ៍ឡើងវិញពីសិល្បៈបុរាណយើង"។ លោក សិរីមន្ត បន្ថែម។
តារាចម្រៀងមកពីខេត្តកំពង់ចាម បានទៅដល់ផ្ទះលោកតា ប្រាជ្ញ ឈួន នៅវេលាម៉ោងខ្ទង់ ៩ព្រឹកម្សិលមិញ ក្នុងដំណើរទៅសួរសុខទុក្ខផ្ទាល់ តបតាមសំណើព្រឹទ្ធាចារ្យ។ "ពេលខ្ញុំទៅដល់ភ្លាម គាត់ងងឹត អីចឹងគាត់មើលអត់ដឹងថាខ្ញុំទេ ទាល់តែកូនៗប្រាប់ថា ពុកៗ ខេមរៈ សិរីមន្ត គេបានមកដល់ហើយពុក ទើបគាត់ស្ទុះស្ទាប្រឹងងើប ហើយកូនចៅក៏ជួយគ្រាគាត់ គាត់មកទះស្មាខ្ញុំ និយាយថាចៅ...គាត់ស្វាគមន៍យើង"។
លោក សិរីមន្ត បន្តទៀតថា "ខ្ញុំបានសួរគាត់ថា ម៉េចដែរលោកតា ខ្ញុំបានមកដល់ហើយ លោកតាមានអារម្មណ៍ម៉េចដែរ គាត់ថា គាត់សប្បាយចិត្ត ហាក់ធូរពីជំងឺ ហើយដូចស្រឡះខ្លួន ខ្ញុំលឺអីចឹង ខ្ញុំសប្បាយចិត្តជាមួយនឹងអ្វីដែលខ្ញុំបានធ្វើដែរ ព្រោះបានបំពេញបំណងសំខាន់មួយរបស់គាត់"។
អត្ថបទ៖ មើលចុះទៅដល់ភ្លាម សិរីមន្ត ក្រាបសំពះលោកតា ប្រាជ្ញ ឈួន ដល់បាតជើង
បន្ទាប់ពីជួបសួរសុខទុក្ខលោកតា ប្រមាណជា១ម៉ោង លោក ខេមរៈ សិរីមន្ត បានជម្រាបលាលោកព្រឹទ្ធាចារ្យត្រឡប់មកវិញ។ លោកថា "តាមគាត់...គាត់អត់ចង់ឲ្យយើងមកទេ ប៉ុន្តែខ្ញុំសង្កេតមើលលោក ឃើញថាមិនប្រក្រតីប៉ុន្មានទេ គាត់អង្គុយយូរអត់បាន អីចឹងហើយមានតែខ្ញុំប្រញាប់ចាកចេញមកវិញ ទើបលោកបានសម្រាក"។
អត្ថបទ៖ ទីបំផុត ខេមរៈ សិរីមន្ត បានទៅដល់ផ្ទះលោកតា ប្រាជ្ញ ឈួន ហើយព្រឹកនេះ!
ម្ចាស់ពានអាណាចក្រតារាពីរឆ្នាំរូបនេះ ថ្លែងថា លោកនឹងព្យាយាមទំនាក់ទំនងតាមទូរសព្ទទៀតទៅព្រឹទ្ធាចារ្យ ដើម្បីបានដឹងសុខទុក្ខលោក និងដឹងថាអ្វីដែលលោកអាចជួយបាន។ "ដូចដឹងហើយ ខ្ញុំទើបបាត់បង់ជីតាប៉ុន្មានខែមុន អីចឹងខ្ញុំនឹងព្យាយាមទូរសព្ទទៅជជែកលេងជាមួយគាត់ ដើម្បីដឹងសុខទុក្ខគាត់ ព្រោះខ្ញុំគិតថា គាត់ដូចជាជីតារបស់ខ្ញុំដែរ"៕
អត្ថបទផ្សេងទៀតពាក់ព័ន្ធនឹង ខេមរៈ សិរីមន្ត
អត្ថបទ៖ ទារិកា