កំពូល​តារា​ទាំង​១៥​រូប​មាន​សម្រស់​ដូច​ព្រាយ​ជញ្ជក់​ឈាម​មិន​ចេះ​ចាស់

  • 2018-04-25 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​សម្រស់​ស្រស់​ស្អាត​និង​មាន​ទេពកោសល្យ​ក្នុង​ការងារ​សិល្បៈ តារា​ៗ​ទាំង​នេះ​សុទ្ធ​តែ​ពេញ​ចិត្ត​ដោយ​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក។ ទោះ​បី​ជា​មាន​អាយុ​ច្រើន​យ៉ាង​ណា​ក្ដី ពួក​គេ​តែង​តែ​បង្ហាញ​ខ្លួន​ ដោយ​រូប​រាង​ស្រស់​សង្ហា​ និង​សម្រស់​ស្រស់​ស្អាត​ដូច​តាំង​ពី​ចូល​សិល្បៈ​ដំបូង​អីចឹង​ដែរ។

នេះ​ជា​តារា​ទាំង​ ១៥​រូប​ដែល​មិន​ចេះ​ចាស់៖

១៥. Pharrell Williams

អ្នក​ចម្រៀង​និង​ផលិតករ​រូប​នេះ ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ជាង​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​សម្រស់​លោក​មិន​ផ្លាស់​ប្ដូរ​សោះ។

១៤. Gabrielle Union

បើ​សិន​ជា​ក្រឡេក​មើល​មួយ​ភ្លែត​អ្នក​ប្រាកដ​ជា​គិត​ថា នាង​មាន​អាយុ​២៨​ឆ្នាំ តាម​ពិត​នាង​មាន​អាយុ​ ៤៤​ឆ្នាំ​បាត់​ទៅ​ហើយ។

១៣. George Clooney

ទោះ​បី​ជា​មាន​អាយុ​ដល់​ទៅ ៥៦​ឆ្នាំ សម្រស់​លោក​នៅ​តែ​ធ្វើ​ឲ្យ​នារី​ៗ​ទូទាំង​ពិភពលោក​ សង់​ស្នេហ៍​មិន​ធម្មតា។

១២. Ellen Degeneres

ពិធីការនី​រូប​នេះ​តែង​តែ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ និង​ធ្វើ​អំពើ​ល្អ​ជា​ច្រើន​ក្នុង​សង្គម ទោះ​បី​ជា​នាង​មាន​អាយុ​៦០​ឆ្នាំ​ក្ដី​ នាង​មើល​ទៅ​ពិត​ជា​ក្មេង​ជាង​វ័យ​ឆ្ងាយ​ណាស់។

១១. Brad Pitt

Brad ត្រូវ​គេ​ចាត់​ទុក​ថា​ជា​តារា​មួយ​រូប​ដែល​សង្ហា​បំផុត​ក្នុង​ពិភពលោក តាំង​ពី​ចូល​សិល្បៈ​រហូត​ដល់​ពេល​នេះ​លោក​នៅ​តែ​មាន​សម្រស់​ស្រស់​មិន​ចេះ​ចាស់។

១០. Will Smith

ចាប់​ផ្ដើម​ល្បី​ខ្លាំង​នៅ​ក្នុង​ទសវត្សរ៍​ទី ៩០​ទោះ​បី​ជា​មាន​វ័យ​ចំណាស់​និង​មាន​កូន​ពីរ​ហើយ​ក៏​ដោយ លោក​នៅ​តែ​មាន​សម្រស់​ស្រស់​សង្ហា​មិន​ធម្មតា។

៩. Jennifer Lopez

Jennifer ត្រូវ​គេ​ចាត់​ទុក​ថា​ជា​រាជិនី​កំពូល​សម្រស់ តាំង​ពី​ចូល​សិល្បៈ​រហូត​មក​ដល់​ពេល​នេះ​នាង​មាន​វ័យ ៤៨​ឆ្នាំ សម្រស់​នាង​កាន់​តែ​ស្អាត​ទៅៗ មិន​គួរ​ឲ្យ​ជឿ។

៨. Jennifer Aniston

អតីត​ភរិយា​របស់ Brad Pitt រូប​នេះ​មិន​ចេះ​ចាស់​ទាល់​តែ​សោះ បន្ទាប់​ពី​នាង​ចូល​សិល្បៈ​ដំបូង​រហូត​ដល់​ ២៤​ឆ្នាំ​ក្រោយ​ សម្រស់​នាង​នៅ​តែ​ក្មេង​ដដែល។

៧. Enrique Iglesias

តារា​ចម្រៀង​សញ្ជាតិ​ឡាតីន​រូប​នេះ​វ័យ ៤៣​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​បើ​មើល​តាម​សម្រស់​មើល​ទៅ​គឺ​មិន​ចាស់​ដល់​ខ្ទង់​៣០​ផង។

៦. Marjorie Harvey

ភរិយា​របស់​លោក​ពិធីករ​ Steve Harvey មាន​វ័យ​៥៤​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នាង​នៅ​តែ​មាន​សម្រស់​ខ្ទង់​អាយុ​៣០​ប្លាយ​ដដែល។

៥. Johnny Depp

អ្នក​ណា​មិន​ស្គាល់​ចោរ​សមុទ្រ Jack Sparrow ប៉ុន្តែ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​លោក​មាន​​វ័យ​៥៤​ឆ្នាំ​ហើយ ប៉ុន្តែ​សម្រស់​ដូច​ជា​មិន​ចាស់​ទៅ​ណា​សោះ។

៤. Rihanna

គ្រាន់​តែ​មើល​តាម​រូប​ភាព​ខាង​លើ​យើង​ដឹង​ហើយ​ថា នាង​ពិត​ជា​ព្រាយ​ជញ្ជក់​ឈាម​ពិត​ប្រាកដ​។​ តាំង​ពី​ចូល​សិល្បៈ​ដំបូង​នៅ​ឆ្នាំ ២០០៣​ មក​ដល់​ពេល​នេះ Rihanna នៅ​តែ​​មាន​ស្រស់​ស្អាត​និង​សិច​ស៊ី​មិន​ធម្មតា។

៣. Tom Cruise

តារា​ជើង​ចាស់​រូប​នេះ​មាន​វ័យ​ជាង ៥៥​ឆ្នាំ​ហើយ​ ប៉ុន្តែ​បើ​សិន​ជា​ក្រឡេក​មើល​ដំបូង​អ្នក​ប្រាកដ​ជា​មិន​អាច​ទស្សន៍ទាយ​អាយុ​របស់​លោក​បាន​ទេ។

២. Naomi Campbell

តារា​រូប​នេះ​វ័យ ៤៧​ឆ្នាំ​ហើយ ប៉ុន្តែ​បើ​ប្រាប់​ថា​នាង​មាន​វ័យ​១៨​ឆ្នាំ អ្នក​ណា​ក៏​ជឿ​ដែរ។

១. Eva Longoria

ដោយ​ជាប់​ឈ្មោះ​ជា​ស្រ្ដី​ស្អាត​បំផុត​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨​ជាប់​ឈ្មោះ​ពី​ទស្សនាវដ្ដី Glamour Magazine តារា​រូប​នេះ​ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​មិន​ផ្លាស់​ប្ដូរ​៕

​​

ប្រភព៖ The Richest   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី