ថ្ងៃ​សម្ពោធ OnePlus 6 ត្រូវ​ទិញ​សំបុត្រ​ចូល​ ដឹង​តម្លៃ​ម៉ាន​អត់?

  • 2018-04-25 10:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ចេញ​មក​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ និង​រូបរាង​ដែល​មាន​ក្បាល​ឆក​រួច​មក ពេល​នេះ​ក្រុមហ៊ុន OnePlus បាន​កំណត់​ថ្ងៃ​ដែល​កំពូល​ទូរសព្ទ​របស់​ខ្លួន លេច​មុខ​ឡើង​មក​ហើយ គឺ​នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា​នេះ។

ព្រឹត្តិការណ៍​បង្ហាញ​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​របស់ OnePlus នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស ហើយ​ក៏​មាន​លក់​សំបុត្រ​សម្រាប់​អ្នក​ចូល​ទស្សនា​ផង​ដែរ។

សំបុត្រ​នេះ​មាន​តម្លៃ​ ១៦ផោន (ប្រហែល ២២ ដុល្លារ​អាមេរិក) ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ម៉ោង ៨ យប់​នៅ​អង់គ្លេស ហើយ​នឹង​ឡើង​ថ្លៃ​ដល់ ៣០ផោន (ប្រហែល ៤២ ដុល្លារ​អាមេរិក) ក្រោយ​ពេល​កំណត់​នោះ។ កាល​ពី​ការ​ចូលរួម​ក្នុង​ពេល​សម្ពោធ​ទូរសព្ទ OnePlus 5T ​សំបុត្រ​មាន​តម្លៃ ៤០ដុល្លារ​ តែ​ទទួល​បាន​កាបូប​មួយ​មក​វិញ និង​គូប៉ុង​បញ្ចុះ​តម្លៃ ៤០ដុល្លារ លើ​ទូរសព្ទ OnePlus 5T នោះ​តែ​ម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទូរសព្ទ OnePlus 6 ជំនាន់​ចុង​ក្រោយ​ ដែល​នឹង​បង្ហាញ​ខ្លួន​នា​ខែ​ក្រោយ​នេះ នឹង​មាន​បំពាក់​ឈីប Qualcomm Snapdragon 845 អម​មក​ជាមួយ​នឹង​ RAM ៨ GB និង​ទំហំ​ផ្ទុក​ដល់​ទៅ ២៥៦ GB ឯណោះ៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម
អត្ថបទថ្មី