Zidane សរសើរ​ Asensio យ៉ាង​ម៉េច​ខ្លះ​ក្រោយ​ស៊ុត​ឲ្យ​ Real ឈ្នះ Bayern

  • 2018-04-26 02:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ឈ្នះ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ជើង​ទី​មួយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ទល់​នឹង​ Bayern Munich។

Asensio

ជ័យ​ជម្នះ​២ទល់​នឹង​១​ក្រៅ​ទឹកដី​គឺ​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​អ៊ុយក្រែន​លើក​ទី​៣​ជាប់​ៗ​គ្នា។​ បាល់​២​គ្រាប់​វាយ​បក​របស់​​ Real Madrid បាន​មក​ពី​ថ្វី​ជើង​ខ្សែ​ការពារ Marcelo នាទី​៤៤ និង​ Asensio នាទី​៥៧។

យ៉ាង​ណា​ពេល​ចប់​ការ​ប្រកួត​លោក​ Zinedine Zidane បាន​សរសើរ​ Asensio មិន​ដាច់​ពី​មាត់​ចំពោះ​គ្រាប់​ជ័យ​ជម្នះ​របស់​គេ។​​ "ពួក​យើង​រង​ការ​ឈឺចាប់​ច្រើន​ ទាំង​ពេល​ចាប់​ផ្ដើម​ និង​ជិត​ចប់​ការ​ប្រកួត ប៉ុន្តែ​យ៉ាង​ណា​យើង​បាន​ទទួល​លទ្ធផល​ល្អ។ អ្នក​ពិត​ជា​មិន​អាច​លេង​ Champions League ដោយ​គ្មាន​កីឡាករ​របួស​នោះទេ"។

"គួរ​ឲ្យ​សោកស្ដាយ​ដែល​យើង​មាន​បញ្ហា​កម្លាំង​សំខាន់​ពីរ​គឺ​​ Isco និង​ Carvajal ប៉ុន្តែ​អវត្តមាន​របស់​ Marco Asensio បាន​កែប្រែ​ស្ថានការណ៍ និង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ"​។ បុរស​ជនជាតិ​បារាំង​និយាយ​ដូច្នេះ។

គួរ​បញ្ជាក់​ថា​ Asensio យប់​មិញ​លេង​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​ និង​ត្រូវ​​ប្ដូរ​ចូល​នាទី​៤៦ ជំនួស​ Isco ដែល​មាន​របួស​។ កីឡាករ​វ័យ​២២​ឆ្នាំ​បាន​ក្លាយ​ជា​វីរបុរស​ស៊ុត​ឲ្យ​ Real ឈ្នះ​ការ​ប្រកួត​នៅ​១១​នាទី​បន្ទាប់៕

ប្រភព៖ AS English   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម