តួអង្គ Spider-Man ប្រាប់ពីចំណុចចម្លែកបំផុតពេលថតរឿង "Avengers: Infinity Wars”
- 2018-04-26 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួអង្គ Spider-Man ប្រាប់ពីចំណុចចម្លែកបំផុតពេលថតរឿង "Avengers: Infinity Wars”
ចន្លោះមិនឃើញ
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាថ្ងៃសម្ពោធចាប់ផ្ដើមបញ្ចាំងភាពយន្ត "Avengers: Infinity Wars” ជាលើកដំបូង។ នៅថ្ងៃដដែលនេះដែរ តារាសម្ដែង Tom Holland សម្ដែងជាតួអង្គ Spider-Man បានបង្ហើបប្រាប់ពីចំណុចចម្លែកបំផុតពេលថតរឿងនេះ។
ចំពោះចំណុចមួយក្នុងចំណោមនោះគឺលោកបាននិយាយថា ពេលវេលាទៅបត់ជើងគឺពិតជាតិចមែនទែន។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន E!New នៅក្នុងមហោស្រព EI Capitan Theater នៅទីក្រុង Los Angeles តារារូបនេះបាននិយាយខណៈមិនអាចទប់អារម្មណ៍រំភើបរបស់ខ្លួនថា "ខ្ញុំពិតជារំភើបចិត្តចំពោះភាពយន្តនេះណាស់។ ខ្ញុំបាននិយាយច្រើនខ្លាំងចំពោះសាច់រឿងនេះ ទាំងមិនទាំងអ្វីទាំងអស់ពីវា។ អីចឹងហើយទើបខ្ញុំពិតជារំភើបខ្លាំងក្នុងការទស្សនាភាពយន្តនេះដំបូង។"
ក្រោយពីចំណាយពេលវេលាជាច្រើន ដើម្បីធ្វើដំណើរទូទាំងពិភពលោកផ្សព្វផ្សាយភាពយន្តរបស់ខ្លួន Tom បានបញ្ជាក់ថាដំណើរការនៃការថតភាពយន្តគឺពិតជាតឹងតែងខ្លាំង។ តួអង្គនីមួយត្រូវឆ្លងកាត់ការតុបតែងខ្លួនរាប់ម៉ោង និងចំណាយពេលជាច្រើនម៉ោងនៅក្នុងឈុតសម្លៀកបំពាក់វីរបុរសទាំងនោះមិនអាចដោះចេញបាន។
ពួកគេចំណាយពេលជាច្រើនជាមួយគ្នាស្នាក់នៅក្នុងបន្ទប់ដែលមានផ្ទាំងសំពត់បៃតងនៅពីខាងក្រោយ ដោយអង្គុយញ៉ាំកាហ្វេជុំគ្នា និងនិយាយជជែកគ្នាពីរឿងរ៉ាវផ្សេងៗយ៉ាងរីករាយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំណុចដែលគួរឲ្យរំខានបំផុតនោះគឺ ការស្លៀកពាក់តែម្ដង ដោយសារពួកគេសុទ្ធតែមានការលំបាកក្នុងការដោះឈុតចេញដើម្បីទៅបន្ទប់ទឹក។
Tom Holland បានបង្ហាញអារម្មណ៍ថា ខ្លួនពិតជារំភើបខ្លាំង ដោយបានចំណាយពេលវេលាថតភាពយន្តជាមួយតារាសុទ្ធតែលំដាប់កំពូលៗ ខណៈខ្លួនទើបតែមានអាយុ ២១ឆ្នាំ៕