iPhone ២០១៨ អាច​លក់ធូរ​ថ្លៃ តែ​កុំមើល​គ្រឿង​ក្នុង​ប្ដូរសឹង​ទាំង​អស់

  • 2018-04-27 11:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​សម្រេច​បាន​ iPhone ទំនើប​បំពាក់​ Face ID អេក្រង់​លាត​ពេញ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន​ Apple អាចកាត់បន្ថយ​មុខងារ​ជាច្រើន​ធ្លាប់​​បំពាក់​ iPhone X។​

Apple អាច​បញ្ចេញ​ម៉ូដែល​ iPhone ដ៏​ទំនើប​តម្លៃ​ធូរ​ថ្លៃ​ ដើរ​តាម​គន្លង​របស់​ iPhone SE, iPhone 8 និង​ iPad ថ្មី​ ២០១៨ ដោយ​បន្ថយ​យ៉ាង​ប្រុង​ប្រយ័ត្ន​នូវ​មុខងារ​កម្រិត​ចុងក្រោយ​មួយ​ចំនួន​ ដើម្បី​រក្សា​តម្លៃ​ឲ្យ​នៅ​ទាប។

អ្វី​ជា​ការ​ផ្លាស់ប្តូរ​សម្រាប់ការ​បន្ថយ​តម្លៃ​លើទូរសព្ទ iPhone 2018 មាន​ដូចជា៖

  • អេក្រង់៖ ត្រលប់​ទៅ​ប្រើ​បច្ចេកវិទ្យា​ LCD ជំនួស OLED វិញ។
  • កាមេរ៉ា​ក្រោយ​៖ ប្រើ​កាមេរ៉ា​ក្រោយ​តែ​មួយ​គ្រាប់​ ដូច​លើ​ iPhone 8។
  • កាមេរ៉ា​មុខ​៖ នៅ​បន្ត​ប្រើ​ប្រព័ន្ធ​កាមេរ៉ា​ Selfie TrueDepth ជំនាន់​ទី​មួយ​ ​ជាជាង​ TrueDepth 2 ជំនាន់​​ទី​ពីរ​ ដែល​រំពឹង​មាន​លើ​ iPhone ២០១៨។
  • លុប​ចោល​មុខងារ​មួយ​ចំនួន​៖ 3D Touch ឬ​មុខងារ​បង្ហាញ​ពណ៌​ដូចជា​ True Tone Display និង Wide Color Display។
  • បន្ថយ​ ឬ​ប្រើ​ទំហំ​ RAM ដដែល​៖ iPhone X និង​ 8 Plus មាន​ RAM 3GB ខណៈ​ iPhone 8 មាន​ត្រឹម​ 2GB។
  • បន្ត​ប្រើ​ CPU A11៖ មិន​ហក់​លោត​ទៅ​ប្រើ​ Chip A12 ថ្មី​ ដែល​បំពាក់​ប្រើ​លើ​ iPhone ២០១៨។
  • កាត់​ចោល​មុខងារ​សាក​ថ្ម​តាម​ Wireless៖ សូម្បី​តែ​ AirPower សាក​ថ្ម​តាម​ Wireless របស់​ Apple បាន​ប្រកាស​ចេញ​ក៏​ដោយ​។

iPhone X តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​​បាន​ពញ្ញាក់​ពិភព​ស្មាតហ្វូន​ ពេល​ក្រុមហ៊ុន​ Apple បាន​បំបែក​កំណត់​ត្រា​តម្លៃ​ទូរសព្ទ​ ​ដើម្បី​បង្កើន​ប្រាក់​ចំណេញ​។ របាយការណ៍​ថ្មី​មួយ​ពី​វេបសាយ​ Counterpoint Research វាយតម្លៃ​ថា​ iPhone X ទទួល​បាន ៣៥% នៃ​ប្រាក់ចំណេញ​របស់​ទូរសព្ទ​ជា​សកល​ នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន