Apple បញ្ចេញ​ iOS 11.3.1 លួង​ចិត្ត​អ្នក​ប្រើ iPhone 8/8 Plus

  • 2018-04-25 10:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​បន្ត​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 11.3.1 ថ្មី​មួយ​បន្ថែម​ទៀត ដើម្បី​កែ​កំហុស​ឆ្គង​ក្រោយ​ផ្ទុះ​ការ​រិះគន់​ពី​សំណាក់​អ្នក​ប្រើប្រាស់​ភាគច្រើន។​ ដោយ​កន្លង​ទៅ​ត្រកូល iPhone 8/8 Plus រាប់​ពាន់​គ្រឿង លេច​ឮ​ថា​ជួប​បញ្ហា Touch លែង​ដំណើរការ​ ក្រោយ Update មក​កាន់ iOS 11.3 ប្រសិន​ណា​អ្នក​ប្រើប្រាស់​ធ្លាប់​ដោះដូរ​អេក្រង់​ជាមួយ​ជន​ទី​បី ខុស​ពី​អេក្រង់​ដើម​របស់ Apple។​

ម្ល៉ោះ​ហើយ​ដើម្បី​លួង​ចិត្ត​អតិថិជន​ក្រុមហ៊ុន​លោក Tim Cook ក៏​ប្រញាប់​បញ្ចេញ​កំណែ iOS ថ្មី​ភ្លាមៗ ដែល​ក្រៅ​ពី​កែ​កំហុស​លើ iPhone 8 ហើយ ពោល​ក៏​ពង្រឹង​បន្ថែម​លើ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ចំនួន​ថែម​ទៀត​ផង។

នេះ​សោត​ពុំ​មាន​ការ​កែប្រែ​ច្រើន​ដូច​ជំនាន់ iOS 11.3 កាល​ពី​ខែ​មុន​នោះ​ទេ ម្ល៉ោាះ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ដំឡើង​បាន​យ៉ាង​រហ័ស​តាម​រយៈ​ប្រព័ន្ធ OTA នៅទំហំ 49,5MB ស្ថិត​ក្នុង Settings > General > Software Update ជា​ការ​ស្រេច។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី