Griezmann ស៊ុត១គ្រាប់តាមស្មើ Arsenal ទោះមានគ្នាតែ១០នាក់
- 2018-04-27 00:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Griezmann ស៊ុត១គ្រាប់តាមស្មើ Arsenal ទោះមានគ្នាតែ១០នាក់
ចន្លោះមិនឃើញ
Arsenal បានត្រឹមស្មើគ្នា ១ទល់នឹង១ប៉ុណ្ណោះជាមួយ Atletico Madrid ក្នុងការប្រកួត UEFA Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញ។
ជំនួបនៅកីឡដ្ឋាន Emirates ក្រុម Atletico សល់គ្នាតែ១០នាក់តាំងពីដើមវគ្គទីមួយដោយសារកីឡាករ Sime Vrsaljko ត្រូវបណ្ដេញចេញព្រោះបានកាតលឿង២ដងនៅនាទី ទី២ និង១១។ ក្រោយបាត់បង់សមាជិកម្នាក់ក្រុមជើងខ្លាំងមកពីអេស្ប៉ាញកាន់តែមានសម្ពាធថែមទៀតនៅពេល Lacazette ស៊ុតឲ្យ Arsenal នាំមុខនៅនាទី៦១។
យ៉ាងណា Atletico ដែលមានឱកាសគ្រប់គ្រងបាល់ត្រឹម២៨%អាចគ្រប់គ្រងស្ថានការណ៍បាន ហើយនៅនាទី៨២ Antoine Griezmann បានរកគ្រាប់តាមស្មើបានវិញធ្វើឲ្យក្រុមលោក Diego Simeone មានប្រៀបសម្រាប់ជើងទីពីរនៅក្នុងទឹកដី។
ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា សប្ដាហ៍ក្រោយ។ លទ្ធផលមួយគូទៀត Marseille បានយកឈ្នះ Salzburg របស់អូទ្រីស ២ទល់នឹង០៕